ព័ត៌មានជាតិ
រដ្ឋបាលស្រុកល្វាឯម ត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតបារម្ភកើនអ្នកវិជ្ជមានកូវីដ-១៩
រដ្ឋបាលស្រុកល្វាឯម បានត្រៀមរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមទៀត បន្ទាប់ពីមានការបារម្ភថាអាចនឹងមានអ្នកពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ក្នុងស្រុកកាន់តែច្រើនទៀត។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩ ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ទន្ទឹមពេលប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង កំពុងធ្វើចត្តាឡីស័កនៅ វិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង នោះ រដ្ឋបាលស្រុកក៏បានត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតរួចហើយដែរ ដើម្បីត្រៀមករណីមានការរីករាលដាលជំងឺកូវីដ-១៩ក្នុងស្រុកល្វាឯម កាន់តែខ្លាំង។

លោក មានប្រសាសន៍ថា៖ “ឥឡូវក្នុងស្រុកល្វាឯម មានមណ្ឌលចត្តាឡីស័កចំនួន២ទីតាំង រួមមាន មណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែនពាមឧកញ៉ាអុង ឃុំពាមឧកញ៉ាអុង មានអ្នកដែលកំពុងធ្វើចត្តាឡីស័កចំនួន១៣៦នាក់ ស្រី៦៣នាក់។ ហើយកងកម្លាំងនគរបាល និងអាជ្ញាធរបានរៀបចំមណ្ឌលចត្តាឡីស័កមួយកន្លែងបន្ថែមទៀតនៅអនុវិទ្យាល័យ កោះរះ ក្នុងឃុំកោះរះ ស្រុកល្វាឯម ត្រៀមក្នុងករណីមានការកើនឡើងបន្ត”។

អភិបាលស្រុកល្វាឯមរូបនេះ បានរំលឹកឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្រោយលទ្ធផលធ្វើតេស្តសំណាកមាន វិជ្ជមានជំងឺកូវីដ-១៩។

លោក កន សុខកាយ មានប្រសាសន៍ថា៖ “អភិបាលបានឱ្យអាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជំនាញបានចាត់វិធានការ ស្រាវជ្រាវបន្ទាន់ ដោយកំណត់មុខសញ្ញា ស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ឃុំពាមឧកញ៉ាអុង។”

គួរបញ្ជាក់ថា ដើម្បីគ្រប់គ្រងសភាពការណ៍នេះ នៅពេលនោះ អភិបាលខេត្ត បានសម្រេចប្រកាសបិទ ការធ្វើដំណើរឆ្លងកាត់ បរិវេណភូមិវាលធំ ឃុំពាមឧកញ៉ាអុង ជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
អ្នកភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ១០នាក់ និងកំពុងរង់ចាំលទ្ធផលបន្ត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន