សន្តិសុខសង្គម
ឃាត់ខ្លួនជនដៃដល់ប្រើកាំបិតកាប់លើបុរសម្នាក់ ក្រោយមានការចែកចាយតាមបណ្ដាញសង្គម
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកាប់លើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនសង្ស័យឈ្មោះ ថា សេន អាយុប្រមាណជាង ២០ ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពីបទអំពើហិង្សា កាប់ចាក់ បែបនេះ។
បន្ទាប់ពីមានការចែកចាយវីដេអូ កាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពរវាងជនសង្ស័យ និង ជនរងគ្រោះ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យឈប់ម៉ូតូ ហើយកំពុងចុចទូរស័ព្ទ ដោយពេលនោះជនរងគ្រោះបានជិះម៉ូតូឌុបស្ត្រីម្នាក់ ដោយស្ទះឡានដឹកសំរាម ម៉ូតូជនរងគ្រោះក៏ជិះមកផ្លូវម្ខាងទៀត សុំផ្លូវម៉ូតូរបស់ជនសង្ស័យ ដើម្បីធ្វើដំណើរទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏មិនខ្វល់ រហូតបង្កជាពាក្យសម្ដី។ បន្ទាប់មក ជនសង្ស័យ ក៏បានធាក់ម៉ូតូជនរងគ្រោះ រហូតបង្កជាករណីអំពើហិង្សា។ ក្នុងនោះ ជនសង្ស័យ បានយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ។ រួចជនរងគ្រោះ ក៏បានតដៃគ្នាទៅវិញទៅមក។ ពេលនោះជនសង្ស័យក៏បានដកកាំបិតបុ័ងតោចេញពីក្នុងកាបូប រួបកាប់លើបុរសជនរងគ្រោះ បណ្ដាលឲ្យរងរបួសដៃ និងចុងដង្ហើម ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យ បានយកកាំបិតទៅកាប់ចិញ្ច្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិត រួចជិះម៉ូតូគេចខ្លួនបាត់តែម្ដង។

រហូតនៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា តាមឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះជនសង្ស័យ ក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបញ្ជូនខ្លួនជនសង្ស័យយកទៅសួរនាំ និង ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


