Connect with us

ព័ត៌មានជាតិ

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​​ទូទាំង​ប្រទេស​កើន​ដល់ ១៩៣ កន្លែង

បានផុស

នៅ

បើ​តាមមន្រ្តី​​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹងថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅទូទាំង​ប្រទេស​​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ ១៩៣ កន្លែង

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ​ និង​ជា​មន្រ្តី​​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​​បាន​រួម​ចំណែក​ធានា​ដល់​កិច្ច​ការពារ ថែរក្សា​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួង​បរិស្ថាន​​​បានរៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​​ដែល​មាន​នៅ​ក្នុង​​តំបន់ការពារធម្មជាតិក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្វៃ អាទិត្យា បាន​បញ្ជាក់ថា ក្នុង​ចំណោម​សហគមន៍​តំបន់ការពារ​ធម្មជាតិ​​ទូទាំង​ប្រទេស​ ដែល​បច្ចុប្បន្នមាន​​ចំនួនសរុប​ ១៩៣ កន្លែង​ ​សហគមន៍ដែល​​មាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​មាន​ចំនួន ៥៣ សហគមន៍។

ពាក់​ព័ន្ធ​ការ​បង្កើត​សហគមន៍​តំបន់ការពារ​ធម្មជាតិ បើតាមមន្រ្តីអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន គឺ​ដើម្បី​ជំរុញ​ឱ្យ​សហគមន៍​មូលដ្ឋានដែល​រស់នៅក្នុង​និងក្បែរតំបន់ការពារធម្មជាតិ យល់ដឹង​ទាំង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រងធនធានធម្មជាតិ​ប្រកប​​​ដោយចីរភាព។

ផ្ទៃដីតំបន់ការពារ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​មានចំនួន ៧.១ លានហិចតា ហើយ​ឧទ្យានុរក្ស​មាន​ត្រឹម ១០៦៨ នាក់ ហេតុ​នេះ​ចាំបាច់ត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងនិង​ក្បែរ​តំបន់​ការពារ​ធម្មជាតិ។

​លោក​ខ្វៃ អាទិត្យា បាន​គូស​រំលេច​​បន្ថែម​ពី​​ការ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក៏​ដើម្បី​​ផ្ដល់​នូវភាព​ជា​ម្ចាស់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន សម្រាប់ការអភិវឌ្ឍ​និងការអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រ​ចក្រាវិស័យ​បរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោល​បំណង​តម្រង់​ទិស និងចង្អុល​បង្ហាញការងារជាអាទិភាព ក្នុង​ការធានា​ឱ្យបាននូវចីរភាព​បរិស្ថាន និង សុក្រឹតកម្ម​បរិស្ថានកិច្ច ដើម្បីឆ្លើយតប​ទៅ​នឹង​​ការប្រែប្រួល​អាកាសធាតុ និង​លើក​កម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណគឺ «ជា​​ប្រទេស​អព្យាក្រឹតកាបូន និង​មានគម្រប​ព្រៃឈើ ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថាន​នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ បាន​កំណត់​ទិសដៅ​ការងារ​ជា​អាទិភាព​គឺ​ការ​លើកកម្ពស់​ការ​យល់ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ សំដៅ​ផ្លាស់ប្តូរ​ឥរិយាបទ​និង​ទម្លាប់​ការរស់នៅ ដើម្បី​ធានា​ដល់​កិច្ចការពារ ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម