ព័ត៌មានជាតិ
ប.ស.ស ណែនាំសមាជិកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស ដើម្បីទទួលបានព័ត៌មានផ្សេងៗ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានធ្វើការណែនាំដល់សមាជិក ប.ស.ស. ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស ដើម្បីទទួលបានព័ត៌មានផ្សេងៗ ទាក់ទិនទៅនឹងព័ត៌មានផ្ទាល់ខ្លួន និងអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស ជាដើម។

បើតាម ប.ស.ស. បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ ប.ស.ស. អនុញ្ញាតឱ្យលោកអ្នក អាចពិនិត្យមើលសុពលភាពប័ណ្ណសមាជិក ប.ស.ស , ព័ត៌មានផ្ទាល់ខ្លួន, ប្រតិបត្តិការភាគទាន, ព័ត៌មាន នៃការចូលប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស , ពិនិត្យមើលឈ្មោះ និងអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស , ពិនិត្យមើលអាសយដ្ឋាន ប.ស.ស , ចុះឈ្មោះបុគ្គលស្វ័យនិយោជន៍, អ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងលេខទូរស័ព្ទទំនាក់ទំនងមកមន្ត្រីជំនាញ ប.ស.ស។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។

បើតាមរដ្ឋលេខាធិការ ក្នុងចំណោមសមាជិកសរុបជាង ២ លាន ៥ សែននាក់ នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១១៦ ៩៥០ នាក់ ដែលទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


