Connect with us

ព័ត៌មានអន្ដរជាតិ

តើទូរស័ព្ទលោក ត្រាំ ពិសេសកម្រិតណា?

បានផុស

នៅ

ប្រហែលជាមានមនុស្សមួយចំនួនគិតថា លោក ដូណាល់ ត្រាំ ប្រើទូរស័ព្ទ iPhone តាំងពីដំបូងមកហើយ។ តាមពិត មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ មហាសេដ្ឋី ត្រាំ បានប្រើទូរស័ព្ទ Samsung Galaxy S3 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជាច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ សេតវិមាន)

ទើបតែមកដល់ចុងឆ្នាំ២០១៦ទេ ដែលលោក ត្រាំ សម្រេចចិត្តងាកមកប្រើ iPhone វិញ ពេលលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ហើយការប្តូរទូរស័ព្ទនេះ គឺដើម្បីធានាសុវត្ថិភាព។ 

ចុះតើទូរស័ព្ទដែលលោកប្រើ ពិសេសកម្រិតណាទៅ?

តាមការចុះផ្សាយរបស់គេហទំព័រ Kenh24 កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, បច្ចុប្បន្ន ប្រធានាធិបតីអាមេរិកទី៤៧រូបនេះ មានប្រើទូរស័ព្ទ iPhone ចំនួនពីរគ្រឿងដែល encrypt រួច និងត្រូវបានអនុម័តដោយសេវាសម្ងាត់សហរដ្ឋអាមេរិក។

មួយគ្រឿងគឺជា iPhone ដែលគ្មានកម្មវិធី web browser ហើយមិនអាច Download អ្វីបានឡើយ ពោលគឺបានតែហៅចេញចូលប៉ុណ្ណោះ ខណៈមុខងារទាំងឡាយគឺមានដែនកំណត់។ ដូច្នេះហើយទើបគេហៅទូរស័ព្ទនោះថា «iPhone ដុំឥដ្ឋ»។

(រូបថត៖ Getty)

ចំណែក iPhone មួយគ្រឿងទៀត គឺមានមុខងារច្រើនជាងនេះ រួមទាំងបណ្តាញសង្គម X និងកម្មវិធីមូលដ្ឋានមួយចំនួន។ ទំនាក់ទំនងនៅលើទូរស័ព្ទទាំងពីរនេះ ក៏ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងផងដែរ ដើម្បីការពារសុវត្ថិភាពពីពួក Hacker។ ក្រៅ​ពី​ទូរសព្ទ​ថ្មី​ លោក ត្រាំ ក៏ត្រូវ​ប្ដូរ​ទៅ​លេខ​ទូរសព្ទ​ថ្មី​ ដោយ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​ស្គាល់។

ស្របតាមពិធីសារសុវត្ថិភាពប្រធានាធិបតី ទូរស័ព្ទរបស់លោក ត្រាំ គឺខុសពីម៉ូដែលអ្នកប្រើប្រាស់ធម្មតា ពោលគឺវាត្រូវផលិតឡើងជាពិសេសដើម្បីប្រឆាំងនឹងការឃ្លាំមើល ឬយកការណ៍ពីសត្រូវបរទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើលោក ត្រាំ បានប្រាក់ខែប៉ុន្មាន ពេលឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម