ជីវិតកម្សាន្ដ
Adele នឹងសម្រេចក្តីសុបិនដ៏ធំមួយ មុនឈប់ពីសិល្បៈរយៈពេលវែង
សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា តារាចម្រៀង Adele គ្រោងនឹងត្រលប់មកវិញនូវកម្មវិធីប្រគំតន្ត្រីដ៏ធំមួយនៅឯស្រុកកំណើតរបស់នាងនាឆ្នាំក្រោយ។ ម្ចាស់បទ Rolling in the Deep ត្រូវបានគេនិយាយថា កំពុងពិភាក្សាដើម្បីសម្តែងនៅកីឡដ្ឋាន Tottenham Hotspur ដែលមានកៅអីចំនួន ៦ម៉ឺន ក្នុងចក្រភពអង់គ្លេសតែម្ដង។
ថ្វីដ្បិតតែថ្មីៗនេះ តារាចម្រៀងស្រីវ័យ ៣៦ឆ្នាំ បានប្រកាសពីបំណងចង់សម្រាកលំហែកាយដ៏វែងឆ្ងាយក៏ដោយ ក៏ Adele នៅតែសម្រេចចិត្តបន្តពេលវេលា និងបន្តជាមួយនឹងស៊េរីការប្រគំតន្ត្រីដ៏អស្ចារ្យរបស់នាង។ ប្រភពជិតស្និទ្ធនឹងតារាចម្រៀងបានប្រាប់ Mirror ថា ប្រសិនបើ Adele យល់ព្រមរៀបចំការប្រគំតន្ត្រី តារាចម្រៀងរូបនេះអាចរកលុយចូលក្នុងហោប៉ៅរហូតដល់ ៥ លានផោន (ប្រហែល ៦៤៥លានដុល្លារអាមេរិក) សម្រាប់ការសម្តែងនីមួយៗ។

ប្រភពដដែលបានបង្ហើបថា មានការផ្តល់ជូនសម្រាប់ Adele ទៅសម្តែងនៅកីឡដ្ឋានរបស់ Spurs ដែលជាក្តីស្រមៃរបស់នាងអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះ Adele បានត្រលប់មកវិញនៅ Las Vegas សម្រាប់ការសម្តែងចុងក្រោយរបស់នាងក្នុងកម្មវិធី Weekends With Adele នៅ The Colosseum នៅ Caesars Palace ។
ក្នុងអំឡុងពេលការប្រគំតន្ត្រីមួយនៅ Las Vegas ថ្មីៗនេះ Adele បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនៅពេលបង្ហាញអំពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់នាង។ ជាពិសេស នាងបានបាត់បង់សមត្ថភាពស្តាប់មួយផ្នែក បន្ទាប់ពីបានឆ្លងមេរោគបាក់តេរីក្នុងទឹកដ៏កម្រមួយកាលពីខែសីហាមុន អំឡុងពេលដែលនាងរៀបចំការប្រគំតន្ត្រីរយៈពេល ១០ ថ្ងៃនៅទីក្រុង Munich (Virtue)។
តារាចម្រៀង Adele បានចែករំលែកអំពីឧប្បត្តិហេតុនៃការឆ្លងត្រចៀកដែលបង្កឡើងដោយបាក់តេរីដ៏កម្រនៅក្នុងទឹកថា «ខ្ញុំមានការឆ្លងត្រចៀក ដែលគួរឲ្យរន្ធត់ណាស់ ខ្ញុំមិនដែលមានពីមុនមក វាជារឿងដ៏ឈឺចាប់បំផុតដែលមិនធ្លាប់មានចំពោះខ្ញុំ។ វាអាក្រក់ជាងការសម្រាលកូនទៅទៀត។ វាជាប្រភេទបាក់តេរីទឹកដ៏កម្រ ពិបាកព្យាបាលណាស់។ ខ្ញុំបានប្រើថ្នាំអង់ទីប៊ីយោទិចខុសរយៈពេលពីរបីថ្ងៃ ហើយពួកគេបានឲ្យខ្ញុំនូវថ្នាំដែលចាប់ផ្តើមដំណើរការ។ ខ្ញុំចង់កាត់ត្រចៀកពីរបីដង។ ឥឡូវនេះ ខ្ញុំលែងមានការឈឺចាប់ទៀតហើយ វាពិតជាអស្ចារ្យណាស់ ប៉ុន្តែត្រចៀកខាងឆ្វេងរបស់ខ្ញុំគឺថ្លង់បន្តិច» ។
ពីមុនក្នុងអំឡុងពេលសម្តែងចុងក្រោយរបស់នាងនៅប្រទេសអាឡឺម៉ង់ Adele មិនអាចលាក់បាំងអារម្មណ៍ផ្ទាល់ខ្លួនបានទេ នៅពេលនោះតារាចម្រៀងស្រីរូបនេះ បង្ហាញទៅកាន់ទស្សនិកជនថាតារាគ្រោងនឹងផ្អាកអាជីពតន្ត្រីដោយគ្មានកំណត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


