Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងកូរ៉េល្បីម្នាក់ធ្ងន់ក ត្រូវអស់អនាគត ជាប់ពន្ធនាគារ ព្រោះស្រវឹងបើកបុកគេ​ហើយ រត់គេច

បានផុស

នៅ

កាលពីថ្មីៗនេះ តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ លោក Kim Ho Joong ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ៦ខែ ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែ​ឧសភាកន្លងទៅនេះ Kim Ho Joong ត្រូវ​បាន​គេ​ចាប់​បាន​ថា​ ជាអ្នក​បើករថយន្ដទាំងស្ថានភាពស្រវឹងបុក​​​តាក់ស៊ី ​ដែល​ចត​នៅ​ក្នុង​សង្កាត់ Apgujeong នៃ​ទីក្រុង​សេអ៊ូល។ ដំបូង​ឡើយ លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​គ្រប់​គ្រង​របស់​លោក ប៉ុន្ដែ អយ្យការ​បានទាមទារ​ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ។

នៅក្នុងសវនាការកាត់ទោសលើកដំបូង ដែលបានធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ចៅក្រមនៃតុលាការក្រុងសេអ៊ូលកណ្តាល លោក Choi Min Hye បានកាត់ទោស Kim Ho Joong ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ ខែ ពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក ដោយការបើកបរក្នុងស្ថានភាពស្រវឹង ហើយរត់គេចពីកន្លែងកើតហេតុនៃឧក្រិដ្ឋកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម