Connect with us

ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញនឹងចាត់វិធានការក្ដៅ ចំពោះទីតាំងផ្ញើម៉ូតូដែលយកតម្លៃថ្លៃល្មើសបម្រាម

បានផុស

នៅ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សម្រេចចាត់វិធានការទីតាំងផ្ញើម៉ូតូណាដែលហ៊ានយកតម្លៃថ្លៃល្មើសបម្រាម នឹងត្រូវចាត់ការឲ្យខានតែបាន បន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គម ពីសំណាក់ប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកថា កន្លែងផ្ញើម៉ូតូមួយចំនួនធំបានយកថ្លៃផ្ញើម៉ូតូ ថ្លៃហួសហេតុ ដែលកន្លែងខ្លះយកដល់ មួយម៉ឺនរៀល និងខ្លះទៀត ពីរមុឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដើម្បីដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយ មកកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក។

លោក កើត ឆែ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះទីតាំងផ្ញើម៉ូតូដែលយកតម្លៃផ្ញើលើសពីកិច្ចសន្យា ឬការព្រមព្រៀងជាមួយអាជ្ញាធរ ដើម្បីពង្រឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ។ ក្នុងករណីប្រសិនប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាអំពីការផ្ញើតម្លៃលើសនោះ សូមប្រជាពលរដ្ឋរាយការណ៍ ឬផ្ញើសារមកកាន់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអនុវត្ត និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមកិច្ចសម្ភាសន៍ប្រជាពលរដ្ឋចំនួន២នាក់ សុំមិនបញ្ចេញឈ្មោះ ដែលមកដើរលេងកម្សាន្តនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា នៅទីតាំងដែលគាត់បានយកម៉ូតូមកផ្ញើក្នុងមួយគ្រឿងមានតម្លៃ៥០០០ពាន់រៀល ដែលតម្លៃនេះពួកគាត់គិតថាសមរម្យ នៅពេលមានបុណ្យទាន ប៉ុន្តែសូមកុំបន្តឡើងថ្លៃហួសកម្រិត រហូតដល់មួយមុឺនរៀល ជួនកាលទីតាំងខ្លះពីរមុឺនរៀលថែមទៀតផង៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម