កីឡា
គ្រូឥណ្ឌូណេស៊ីជឿថា ក្រុមខ្លួននឹងបង្កើតប្រវត្តិសាស្ត្រ ទៅជុំចុងក្រោយ World Cup
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae-yong ជឿជាក់លើក្រុមឥណ្ឌូណេស៊ី នឹងឡើងទៅកាន់ជុំចុងក្រោយជើងឯកពិភពលោក ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ លើក្រុមខ្លាំងអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតនៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Shin Tae-yong បាននិយាយ ៖«កីឡាករទាំងអស់មានទំនុកចិត្តយ៉ាងខ្លាំង ក្រោយទទួលបានជ័យជម្នះ។ មុនពេលយើងចាប់ផ្តើមជម្រុះជុំទី៣ World Cup ខ្ញុំមានគោលដៅថា ដើម្បីនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ឬលេស៤ ក្នុងតារាងពិន្ទុ។ ពួកយើងមានការប្រកួត២ទៀតនៅក្នុងផ្ទះខ្លួនឯង ហើយខ្ញុំជឿថាយើងអាចសម្រេចបានគោលដៅរបស់យើង»។

ឥណ្ឌូណេស៊ីធ្លាប់បានឡើងទៅលេងពានរង្វាន់ World Cup ជុំចុងក្រោយលើកដំបូងនៅឆ្នាំ១៩៣៨ នៅពេលប្រទេសនោះត្រូវបានគេស្គាល់ឥណ្ឌូណេស៊ីបូព៌ា ជាអាណានិគមរបស់ប្រទេសហូឡង់។
ជ័យជម្នះលើអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យឥណ្ឌូណេស៊ីរំកិលពីចំណាត់ថ្នាក់បាតតារាងក្នុងពូល C ឡើងមកឈរលេខ៣ មានមាន៦ពិន្ទុ ពីការឈ្នះ១ ស្មើ៣ និងចាញ់២ ហើយនៅសល់៤ប្រកួតទៀត។ ពូលជាមួយគ្នានេះ ជប៉ុនឈរលេខ១ដោយមាន១៦ពិន្ទុ ក្រោយឈ្នះទាំង៦ប្រកួត។
តំបន់អាស៊ីទទួលបាន៨កៅអីកន្លះសម្រាប់ទៅជុំចុងក្រោយ World Cup ឆ្នាំ២០២៦។ ឆ្លងកាត់ជម្រុះ២លើកកន្លងមក មានក្រុមចំនួន១៨បានឈានដល់វគ្គជម្រុះជុំទី៣។ សម្រាប់ការប្រកួតជុំទី៣ ក្រុមលេខ១និងលេខ២ នៃពូលទាំង៣ ទទួលបានកៅអីទៅជុំចុងក្រោយ ដោយស្វ័យប្រវត្តិ។ ក្រុមលេខ៣ និងទី៤ នៃពូលទាំង៣ ត្រូបន្តភារកិច្ចជម្រុះជុំទី៤ ដើម្បីជ្រើសរើស២ក្រុម ឡើងទៅជុំចុងក្រោយ (ស្មើ៨ក្រុម) ហើយកន្លះកៅអីទៀតត្រូវប្រកួតជម្រុះជាមួយទ្វីបផ្សេង។ ប្រសិនបើឈ្នះក្នុងការប្រកួតជម្រុះជាមួយទ្វីប អាស៊ីនឹងមាន៩កៅអី (៩ប្រទេស) ឡើងទៅជុំចុងក្រោយ ប៉ុន្តែប្រសិនបើចាញ់មានតែ៨ប្រទេសឡើងទៅជុំចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


