ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសម្អាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន១១៥០នាក់ ដែលពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញកំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។

សមាសភាពអ្នកអនាម័យទាំងអស់មកពី កម្លាំងបោសសម្អាត ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានចំនួន ៣៧៣ នាក់ ដែលជាមន្ត្រីជាប់កិច្ចសន្យា។ កម្លាំងបោសសម្អាត ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន៧៤៣ នាក់ ក្នងនោះមានក្រុមហ៊ុន 800 Super ចំនួន៦៤នាក់ , ក្រុមហ៊ុន មីហ្សូដា សានីថេសិន ចំនួន៥៦២ នាក់,ក្រុមហ៊ុន សុិនទ្រី ចំនួន១១៦នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់អ្នកអនាម័យទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ជាពិសេសក្នុងការបោសសម្អាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនអំណោយដល់អ្នកអនាម័យទាំងអស់ដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីជាតិ១កេស, ត្រីខ១យួរ,នំស្រួយលីលី, ទឹកដោះគោខាប់៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕















-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៤ ម៉ោង agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


