ជីវិតកម្សាន្ដ
ខ្លាចនៅព្រៅដូច Lee Minho ពេក! Jung Hae In សួរគ្រូទាយថា ពេលណាខ្លួនបានរៀបការ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញ Jung Hae In បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Yongtaro ដែលបង្ហោះនៅលើ Youtube ហើយបានទម្លាយរឿងរៀបការដ៏គួរឲ្យភ្ញាក់ផ្អើល។ ជាមួយគ្នានេះដែរ ក្នុងពិធីករកម្មវិធីនោះ Lee Yong-jin ជាអ្នកបើកសន្លឹកបៀរទាយជោគវាសនា ហើយ Hae In បានសួរពាក់ព័ន្ធជាមួយនឹងរឿងអនាគត់របស់ខ្លួន។

Jung Hae In បានសួរថា ” ខ្ញុំចង់ដឹងថា តើខ្ញុំនឹងបានរៀបការដែរឬទេ? ខ្ញុំតែងតែគិតអំពីរឿងនេះ ខ្ញុំពិតជាចង់រៀបការណាស់ ប៉ុន្ដែខ្ញុំមិនទាន់ច្បាស់ថាពេលណាគឺជាពេលវេលាសាកសម។ បើសិនជារៀបការយូរពេក នោះខ្ញុំនឹងមានអាយុចាស់ឆ្ងាយពីកូនៗរបស់ខ្ញុំពេក។”
ក្រោយមក ពិធីករដែលបានបើកសន្លឹកបៀរទស្សន៍ទាយនោះ បាននិយាយថា តារាប្រុសរូបនេះ អាចនឹងបានរៀបការ នៅពេលដែលឈានចូលទៅដល់វ័យ៤០ឆ្នាំ។ តាមមើលទៅលើទឹកមុខរបស់ Hae In បានបង្ហាញការភ្ញាក់ផ្អើលបន្ដិច រំភើបបន្ដិច ព្រោះតែចម្លើយមួយនេះ។

គួរបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ននេះ Jung Hae In មានអាយុ៣៦ឆ្នាំហើយ ដូចនេះ មិនយូរទៀតទេ រូបលោកនឹងឈានដល់វ័យ ដែលគេបានទស្សន៍ទាយថា នឹងអាចរកឃើញគូព្រេងហើយ។ យ៉ាងណាមិញ តួឯកប្រុសរូបសង្ហារនេះ នៅមិនទាន់រកឃើញម្ចាស់បេះដូងនៅឡើយនោះទេ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


