ព័ត៌មានជាតិ
ក្រុមហ៊ុនធនារ៉ាប់រងកូរ៉េមានផែនការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជា
សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) មានគម្រោងក្នុងការបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ស្របពេលដែលការដោះដូរពាណិជ្ចកម្ម និង វិនិយោគនៃប្រទេសទាំងពីរកាន់តែមានកំណើនជារៀងរាល់ឆ្នាំ។

ការលើកឡើងអំពីផែនការនេះត្រូវធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។
លោកបណ្ឌិត JaeHoon Yoo បានជម្រាបជូនពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។
លោកបណ្ឌិតក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។
លោកស្រីបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អ ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកូត» ចំនួនបីដាច់ដោយឡែកពីគ្នា ជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ជាពិសេសសម្រួលដល់ពលករខ្មែរចំណាកស្រុកក្នុងការបង្វែរប្រាក់ត្រឡប់មកក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bark Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd.និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


