ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ ដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ ត្រូវគិតគូរអំពីសន្តិភាពជាមុនសិន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា ដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ ត្រូវគិតគូរអំពីសន្តិភាពជាមុនសិន។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា ១ខ្នង ៦បន្ទប់ និងទីចាត់ការ ១ខ្នង នៅអនុវិទ្យាល័យមាឃបី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងអាណត្តិនេះ សេដ្ឋកិច្ចគឺជាអាទិភាព ពោលគឺ ប្រសិនបើសេដ្ឋកិច្ចដើរល្អ ជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែប្រសើរឡើង។ ប៉ុន្តែដើម្បីឱ្យសេដ្ឋកិច្ចមានដំណើរការល្អ គឺត្រូវការគិតគូរអំពីសន្តិភាពជាមុនសិន ផ្ទុយទៅវិញ ប្រសិនបើប្រទេសអត់មានសន្តិភាពទេនោះ អ្វីៗក៏ពិបាកនឹងកសាងនោះដែរ។ ជាពិសេស ការប្រកបរបបផ្សេងៗ និងការសិក្សារៀនសូត្ររបស់សិស្សានុសិស្សជាដើម។
ឯកឧត្តម បានបន្តថា ជាគោលការណ៍របស់រដ្ឋាភិបាល មកដល់ពេលនេះ ដើម្បីផលប្រយោជន៍ប្រជាជន នឹងប្រទេសជាតិ ថ្នាក់ដឹកនាំ ប្រធានក្រុមការងាគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន អស់ពីសមត្ថភាព លទ្ធភាព ដើម្បីនាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងផ្តល់សេចក្តីសុខ ភាពសម្បូររុងរឿង ជូនប្រជាពលរដ្ឋ។

ដូច្នេះហើយ ទោះជាមន្ត្រីរដ្ឋាភិបាល ជានិស្សិត ឬជាប្រជាពលរដ្ឋក៏ដោយ គឺត្រូវការការចូលរួមទាំងអស់គ្នា ថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ដើម្បីធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើកគ្រប់វិស័យ បន្ថែមទៀត៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


