សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមួយខ្នងទាំងស្រុង នៅខណ្ឌកំបូល
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះនៅក្បែរនោះបណ្តាលឱ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសាងសង់ពីឈេីលេី ថ្មក្រោម មានទំហំ ៧ម៉ែត្រ គុណ ១២ម៉ែត្រ ម្ចាស់ផ្ទះមានឈ្មោះ យ៉ាំ យឿន ភេទស្រី អាយុ៥៨ឆ្នាំ ជាស្ត្រីមេម៉ាយ បច្ចុប្បន្នស្នាក់ជាមួយកូនស្រីនៅជិតសាលារៀនភាសាកូរ៉េ ផ្លូវវិមានឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ផ្ទះខាងលេីទុកឱ្យកូនប្រុសម្នាក់ឈ្មោះ លន រតនា ភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅម្នាក់ឯង និងមានប្រេីប្រាស់គ្រឿងញៀនទៀតផង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានអណ្តាលភ្លេីងឆាបឆេះចេញពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះស្រាប់តែឃេីញបុរសជាកូនម្ចាស់ផ្ទះបានរត់ចេញទៅក្រៅបាត់។ បន្ទាប់មកក៏មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាជួយយកទឹកបាញ់ពន្លត់ តែដោយសារតែស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងឡេីងៗទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាច្រេីនគ្រឿង។

ក្នុងរវង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ក្នុងនោះ
រថយន្តរបស់អង្គាព កងពលតូចលេខ៧០ចំនួន០៦គ្រឿង (បានបាញ់ចំនួន04គ្រឿង) រថយន្តរបស់អង្គភាព ទ័ពពិសេស៩១១ ចំនួន០៣គ្រឿង(បានបាញ់ទាំងអស់) រថយន្តរបស់បូរីសង្ឃឹមថ្មី ចំនួន០២គ្រឿង(បានបាញ់ទាំងអស់) រថយន្ដឯកជន ចំនួន១គ្រឿង (បានបាញ់) និងរថយន្ដរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន៥គ្រឿង (បានបាញ់ចំនួន៣គ្រឿង)។ ក្នុងករណីនេះ បានបណ្ដាលឲ្យខូចខាតផ្ទះមួយខ្នងទាំងស្រុង តែមិនមានមនុស្សរងរបួសនោះទេ។
ចំពោះមូលហេតុជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ឆ្លងចរន្តអគ្គិសនី តែបេីការសន្និដ្ឋានរបស់ប្រជាពលរដ្ឋមួយទៀតសង្ស័យកូនប្រុសបែកថ្នាំដុតផ្ទះខ្លួនឯង៕
អត្ថបទ៖ សុខា





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ