ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ការដែលលោក ត្រាំ កាត់ជំនួយ ប្រៀបដូចជា «ទោសស្លាប់» សម្រាប់អ៊ុយក្រែន
ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទើបជាប់ឆ្នោតនៅអាមេរិក សម្រាប់ការកាត់បន្ថយជំនួយដល់រដ្ឋាភិបាលក្រុងកៀវ នឹងក្លាយជា «ទោសស្លាប់» សម្រាប់យោធាអ៊ុយក្រែន។ នេះជាការលើកឡើងរបស់លោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Polyanskiy បានចោទប្រកាន់រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ថាបានព្យាយាមបង្កើនការគាំទ្រចំពោះអ៊ុយក្រែន ដើម្បីបង្កើតជាភាពចលាចលសម្រាប់រុស្ស៊ី និងរដ្ឋបាលថ្មីរបស់លោក ត្រាំ។ លោកបន្ថែមថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន មានសេចក្ដីភ័យខ្លាច ចំពោះការវិលត្រឡប់ឡើងកាន់តំណែងរបស់លោក ត្រាំ នាខែមករាឆ្នាំ២០២៥ខាងមុខ។
មន្ត្រីរុស្ស៊ីរូបនេះ បាននិយាយថា រុស្ស៊ីជាម្ដងហើយម្ដងទៀតបានផ្ដល់នូវការចរចាសម្រាប់អ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែន និងលោកខាងលិចដែលជាអ្នកនៅពីក្រោយ បែរជាចង់ឲ្យមានការកើនឡើងភាពតានតឹងទៅវិញ។ លោកបានព្រមានថា ការសម្រេចចិត្តដោយរដ្ឋបាលលោក បៃដិន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដែលបើកដៃឲ្យអ៊ុយក្រែនប្រើអាវុធរបស់ពួកគេវាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី បានក្លាយជាហានិភ័យទាញពិភពលោកទាំងមូលឲ្យធ្លាក់ចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ។
លោក Polyanskiy បានលើកឡើងថា៖ «ខ្ញុំនិយាយដោយស្មោះត្រង់។ យើងជឿថា វាជាសិទ្ធិរបស់យើង ក្នុងការប្រើប្រាស់អាវុធរបស់យើងប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងនោះ ដែលអនុញ្ញាតឲ្យមានការប្រើអាវុធវាយប្រហារលើទីតាំងរបស់យើង»៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច១៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


