វប្បធម៌ ជំនឿ
ប្រាង្គលេខ៧ នៃប្រាសាទបាគង ខេត្តសៀមរាបត្រូវបានជួសជុលរួចរាល់
ប្រាសាទប្រាង្គលេខ៧ ដែលស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។ នេះបើតាមការបញ្ជាក់ពីទំព័រហ្វសប៊ុកអាជ្ញាថរចាតិអប្សរា ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

តាមប្រភពខាងលើ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា នៅដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គឥដ្ឋលេខ៧នេះនៅផ្នែកខាងត្បូង ខាងជើង និងខាងលិច ដែលរងការខូចខាតខ្លាំងចាប់ពីគ្រឹះជណ្តើររហូតដល់កំពូល និងប្រើក្រវ៉ាត់ដែកការពារបន្ថែមនៅផ្នែកកំពូលផង ដែលបានធ្វើឱ្យប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញ។

លោក បន្តថា មុនជួសជុលប្រាង្គទី៧នេះ មានសភាពខូចខាតខ្លាំង គឺចាប់ពីរួតទី១ដល់រួតទី៥ នៅតាមជ្រុងនីមួយៗបានពុកផុយ ឥដ្ឋមួយចំនួនបានរលុះធ្លាក់។ តួប្រាសាទប្រេះចាប់ពីគ្រឹះដល់កំពូលប្រាសាទ និងជណ្ដើរទាំង៣ជ្រុងបានរលុះឥដ្ឋ ហើយថ្មភក់កាំជណ្តើរធ្លាក់រប៉ាត់រប៉ាយមិនមានសណ្តាប់ធ្នាប់ជាដើម។ ការខូចខាត គឺបណ្តាលមកពីកត្ដាអាយុកាលជាង១ពាន់ឆ្នាំនៃសំណង់ កត្តាធម្មជាតិ ដែលអាកាសធាតុក្តៅសើម អំណោយផលដល់ស្លែ និងរុក្ខជាតិដុះ ដែលបង្ករហានិភ័យដល់ប្រាសាទឥដ្ឋធ្ងន់ធ្ងរ។

លោក សារាយ គឹមហួល សង្កត់ធ្ថន់ថា ក្រោយពីបញ្ចប់ការងារជួសជុល ប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញហើយ ចៀសផុតពីហានិភ័យ ដោយអាជ្ញាធរជាតិអប្សរា បានសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា រក្សានូវសុវត្ថិភាពដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


