ព័ត៌មានជាតិ
ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងសង្គមជាតិ
ការទទួលព័ត៌មានក្លែងក្លាយ នឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឲ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

នេះជាការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបណ្ដុះបណ្ដាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ កាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាពពី លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូបង្គោល និង លោក ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានជាគ្រូបង្គោល ផងដែរ។

លោក កើត ឆែ មានប្រសាសន៍លើកឡើងថា វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងចំនួន ៧ វគ្គ រួចមកហើយ ដោយមានសិក្ខាកាមដែលជាមន្ត្រីរាជការរបស់រដ្ឋបាលចំនួនជាង ១ ពាន់នាក់ ចូលរួម។

លោក កើត ឆែ បន្តថា វិស័យព័ត៌មានមានការប្រែប្រួលយ៉ាងឆាប់រហ័សទៅតាមបច្ចេកវិទ្យាយុគសម័យ DIGITAL។ ក្នុងសម័យកាល DIGITALនាពេលបច្ចុប្បន្ននេះ នរណាម្នាក់ ក៏ជាអ្នកព័ត៌មានដែរ គ្រាន់តែមានអាជីព និងអត់អាជីពប៉ុណ្ណឹង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការពីក្រសួងព័ត៌មានបានរួមគ្នាបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ លុះត្រាតែយើងទាំងអស់គ្នារួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោក កើត ឆែ បានណែនាំថា ក្រោយពីបញ្ចប់នូវវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរាជការនៅថ្នាក់មូលដ្ឋាន នឹងក្លាយជាអ្នកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដ៏មានឥទ្ធិពល។

លោកបញ្ជាក់ដែរថា ការទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់លាស់ នឹងទទួលបានជ័យជម្នះ តែបើទទួលព័ត៌មានក្លែងក្លាយ យើងនឹងទទួលនូវមហន្តរាយដ៏ធំ ទាំងសុខភាព ទាំងធនធានលុយកាក់ ទាំងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជារឿងរបស់យើងទាំងអស់គ្នា។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីរបស់យើង នឹងទទួលបានចំណេះដឹង ដូច្នេះសូមបន្តយកចំណេះដឹងទាំងនេះទៅចែកចាយដល់ក្រុមការងារ ក្រុមគ្រួសារ ក៏ដូចជាសហគមន៍ ដើម្បីរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការគ្រប់គ្រងព័ត៌មានក្លែងក្លាយបាន វានឹងធ្វើឲ្យយើងមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

នាឱកាសនោះ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានលើកឡើងដែរថា សម័យកាលនេះគឺជាសម័យកាលឌីជីថល ដែលយើងគ្រប់គ្នាត្រូវតែដើរឲ្យទាន់។ ក្នុងនាមជាមន្ត្រីត្រូវស្វែងយល់អំពីព័ត៌មាន ហើយព័ត៌មានមិនមែនសម្រាប់តែអ្នកនាំពាក្យនោះទេ គឺសម្រាប់មន្ត្រីយើងទាំងអស់គ្នា។ យើងជាកងទ័ពជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បើយើងទទួលព័ត៌មានខុស យើងនឹងសម្រេចចិត្តខុស ដែលនឹងនាំឲ្យមានបញ្ហាទាំងគ្រួសារ និងសង្គមជាតិទាំងមូល។ ទាំងនេះ ទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
លោកបន្តទៀតថា សិក្ខាកាមដែលមកក្រេបជញ្ជក់យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺជាមន្ត្រីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។ យើងដឹងហើយថា រាជធានីភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះវិស័យវិស័យធំៗ ទាំងអស់ គឺ ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះមន្ត្រីយើងទាំងអស់នៅរាជធានីភ្នំពេញ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


