Connect with us

វប្បធម៌ ជំនឿ

កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ

បានផុស

នៅ

យោងតាមជំនឿពីបុរាណគេជឿថា ទីតាំងប្រជ្រុយនីមួយៗនៅលើរាងកាយមានអត្ថន័យ និងបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗថា មានន័យយ៉ាងណាទៅថ្ងៃអនាគត។ ជាពិសេស​ប្រជ្រុយទាំងនោះ​គេ​ជឿថា​ នាំ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង និងលុយកាក់ដល់អ្នកដែលមានវាលើរាងកាយ។

ប្រជ្រុយនៅលើចិញ្ចើម

ការ​មាន​ប្រជ្រុយ​នៅ​លើ​ចិញ្ចើម ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សំណាង។ ប្រសិនបើអ្នកមានប្រជ្រុយលាក់នៅក្រោមចិញ្ចើម វាត្រូវបានគេជឿថាបង្ហាញពីទ្រព្យសម្បត្តិដែលនៅខាងមុខ។ ជីវិតរបស់អ្នកនឹងពោរពេញដោយសុភមង្គលនិង ភាពរុងរឿងខ្លាំង។ ិញ្ចើមជាពិសេស អ្នកមានប្រជ្រុយលើចញ្ចើមក៏មិន​បាច់​បារម្ភ​រឿង​លុយ​កាក់ពេក​ដែរ។ ដោយសារតែអ្នកមាន​មនុស្សចាំ​គាំទ្រ ​ហើយក៏ងាយ​ជំនះ​ឧបសគ្គយ៉ាងរលូនផងដែរ។

ប្រជ្រុយនៅក្រោមចង្កា

នៅក្នុងវិទ្យាសាស្ត្រនៃសរីរវិទ្យា ចង្កាគឺជាទីតាំងដែលបង្ហាញពីទ្រព្យសម្បត្តិ និងឋានៈ ប្រសិនបើមានប្រជ្រុយនៅចំកណ្តាលចង្កា មាន​ជំនឿ​ថា​បុគ្គល​នោះ​មាន​លាភ​សំណាង មាន​មុខ​តំណែង​ស្ថិតស្ថេរ ដែលធ្វើឲ្យក្រុម​គ្រួសារ​មាន​សេចក្តីសុខ​សប្បាយ​ មានការងារដែលអាចរីកចម្រើនទៅមុជារៀងរហូត។

ប្រជ្រុយនៅកណ្តាលជើង

មនុស្សជាច្រើននឹងផ្តោតលើប្រជ្រុយនៅលើបាតជើងរបស់ពួកគេ។ ប៉ុន្តែប្រជ្រុយនៅលើជើងមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ យោងទៅតាមគោលការណ៍នៃសរីរវិទ្យា មនុស្សដែលមានប្រជ្រុយនៅកណ្តាលខ្នងជើង នឹងមានជីវិតសម្បូរបែប មាន​សំណាង​ហិរញ្ញវត្ថុ​មក​ជា​បណ្តើរៗ។ កាលបើអ្នកកាន់តែខិតខំក្នុងអាជីប មិនយូរនិងឆាប់ទេគង់តែប្រាក់រត់តាមហៅជាក់ជាមិនខានឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​ ណុប

ចុចអាន៖ការក្ដាប់ដៃ ៤ ប្រភេទ អាចបង្ហាញពីចរិតពិតថាយើងជាមនុស្សបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម