ព័ត៌មានជាតិ
ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយដល់សាលាខណ្ឌព្រែកព្នៅ និងទីតាំងធ្វើចត្តាឡីស័ក ខណៈកំពុងមានតម្រូវការចាំបាច់
ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់នូវវិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវកំពុងរីកដុះដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជានោះក្រុមហ៊ុន ឌីហ្វ័រនីឈ័រ បានចូលរួមជួយឧបត្ថម្ភអំណោយសម្ភារៈការពារទប់ស្កាត់កូវីដ១៩និងគ្រឿងឧបភោគបរិភោគដល់សាលាខណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡីស័ក ខណៈកំពុងមានតម្រូវការចាំបាច់នាព្រឹកថ្ងៃទី១៥មិនា ឆ្នាំ២០២១ ។
លោកសុខ សម្បត្តិអភិបាលខ័ណ្ឌព្រែកព្នៅបានថ្លែងនូវអំណរអរគុណដ៍ជ្រាលជ្រៅបំផុតដែលសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកដែលបានជួយឧបត្ថម្ភអំណោយសប្បុរសធម៏ដល់សាលាខ័ណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិីស័កខណៈកំពុងមានតម្រូវការចាំបាច់នោះ ។
លោកអភិបាលខណ្ឌបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវកំពុងរីកដុះដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជានោះតែម្ដង។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ សួន ស៊ុន្ធរ៉ា តំណាងសប្បុរសជនដែលមានលោកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវកំពុងរីកដុះដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជា ហើយក្រុមហ៊ុននឹងបន្តជួយដល់សាលាខណ្ឌបន្ថែមទៀតបើមានតម្រូវការនោះ។
តំណាងអគ្គនាយកក្រុមហ៊ុន ក៏បានសំណូមពរដល់សប្បុរសជនមេត្តាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតជំងឺកូវីដ១៩ ដ៏កាចសាហាវនោះឲ្យកាន់តែផុលផុសថែមទៀត។ អំណោយដែលបានឧបត្ថម្ភជូនដល់សាលាព្រែកព្នៅនាព្រឹក ថ្ងៃទី ១៥មិនា ឆ្នាំ២០២១ រួមមាន៖ សប្បុរសជន ទី១ លោកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវតាំងហ្គិចលៀងអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ឧបត្ថម្ភ ទឹកសុទ្ធ១០០កេះ, កង្ហារ៦០គ្រឿង .ម៉ាស ៤ស្រទាប់ ៥កេះ, ម៉ាស់ ស្រាប់ពេទ្យ១កេះ, សាច់ជ្រូកផាត់ចំនួន ៣កេះ អាល់កុល 3កាន។ សប្បុរសជនទី២ ម្ចាស់ហាងFamous salon ឧបត្ថម្ភ ម៉ាស៥កេះ, ទឹកសុទ្ធ១០០ កេះ, ម៉ាស ពេទ្យ២កេះ, មី៦០កេះតូច។ សប្បុរសជនទី៣ លោកMeng cheang ឧបត្ថម្ភទឹកសុទ្ធ ចំនួន ៥០កេះ។ សរុបមកអំណោយរបស់សប្បុរសជនទាំង៣ ដែលបានជួយឧបត្ថម្ភដល់សាលាខណ្ឌព្រែកព្នៅ រួមមានទឹកសុទ្ធ២៥០កេះ មី១០កេះធំ កង្ហារ៦០គ្រឿង សាច់ជ្រូកផាត់៣កេះ ម៉ាស់ ៤ស្រទាប់ ១០កេះ ម៉ាស សម្រាប់គ្រូពេទ្យ ៣កេះ អាល់កុល៣ប៊ីដុង
៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល