សន្តិសុខសង្គម
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
អ្នកកាសែតម្នាក់ដែលរបួសដោយការបាញ់ប្រហាររបស់ឈ្មួញឈើនៅស្រុកជីក្រែង បានបាត់បង់ហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ។ ចំពោះជនជាប់ចោទអាចនឹងត្រូវជាប់ទោសកាន់តែច្រើនឆ្នាំទៀត(បទ ឃាតកម្មគិតទុកជាមុន)។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី មានករណីប៉ុនប៉ងឃាតកម្ម ( បាញ់ដោយអាវុធកែច្នៃ) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលបង្កឡើងដោយជនជាប់ចោទ ឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ បណ្តាលឲ្យរងបួសធ្ងន់ ហើយបានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ ព្រោះរបួសធ្ងន់ពេក គ្រូពេទ្យវះកាត់យកក្បាលគ្រាប់រួចក៏ស្លាប់យ៉ាងអណោចអធ័ម។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់គាត់ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ រីឯជនដល់ដៃដល់ខាងលើ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បញ្ជូនទៅតុលាការហើយកាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេចឃុំខ្លួនជនចាប់ចោទទៅពន្ធនាគារជាបណ្តោះអាសន្ន៕
អត្ថបទ៖ ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


