ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ លើកទឹកចិត្តឱ្យសមាជិកក្រុមគ្រួសាររងអំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ ប្តឹងទៅសមត្ថកិច្ច
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យក្រុមគ្រួសារដែលមានសមាជិករងអំពើហិង្សា និងការបៀតបៀន ក្រោមរូបភាពណាមួយនៅកន្លែងធ្វើការ សូមធ្វើការប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងបញ្ឈប់ជនល្មើសកុំឱ្យប្រព្រឹត្តិអំពើបែបនេះទៅលើអ្នកដទៃជាបន្តទៀត។

នៅក្នុងពិធីបិទយុទ្ធនាការ ១៦ ថ្ងៃ ក្រោមប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” កាលពីពេលថ្មីៗ នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលមានករណីរងអំពើហិង្សា និងការបៀតបៀន ក្រោមរូបភាពណាមួយនៅកន្លែងធ្វើការមានឪពុកម្ដាយសាច់ញាតិមួយចំនួនពន្យល់មិនឱ្យកូនប្តឹងផ្តល់ទេ ព្រោះខ្លាចគេដឹងប៉ះពាល់កេរ្តិ៍ឈ្មោះគ្រួសារ ដែលនេះជាផ្នត់គំនិតក្នុងសង្គមខ្មែរ ដោយសារសង្គមខ្មែរជាសង្គមអភិរក្ស គិតតែទៅលើរឿងបុរាណច្រើន។

លោករដ្ឋមន្ត្រី បានបន្តថា ប៉ុន្តែ ២០ ឆ្នាំ ចុងក្រោយនេះ សង្គមខ្មែរមានការបើកចំហច្រើន។ មិនមែនរៀបការវ័យ ១៦ ឆ្នាំ ដូច ២០ ឬ ៣០ ឆ្នាំមុនទេ ឥឡូវនេះរៀបការក្នុងវ័យ ២១ ឆ្នាំ និងបុរស ២៦ ឆ្នាំ នៅមានអារម្មណ៍ថាក្មេងពេកហើយ។ រៀបការក្នុងវ័យ ២៨ ទៅ ៣០ ទើបថាចាស់ទុំ វាជាផ្នត់គំនិត បើកការគិតរបស់យើង។

លោករដ្ឋមន្ត្រី បានបន្តទៀតថា «អីចឹងយើងត្រូវអប់រំបុគ្គលទាំងឡាយដែលរងគ្រោះថា បើយើងនៅតែស្ងៀម តើអាចលាក់រឿងហ្នឹងជិតអត់ ប្រសិនបើរឿងនេះកើតឡើងនៅកន្លែងការងារ ហើយបើលាក់មិនជិត យើងបន្តធ្វើ តើយើងអាចកុហកខ្លួនឯងបានទេ អីចឹងរឿងអីយើងលាក់ទុកក្នុងខ្លួន កុហកខ្លួនឯង និងអ្នកដទៃ ក្នុងខណៈដែលបុគ្គលដែលប្រព្រឹត្តិមកលើយើងមានសេរីភាព និងដើរសប្បាយ ដោយយកប្រពៃណី និងយកផ្នត់គំនិតបុរាណរបស់យើងមកគាបសង្កត់លើផ្លូវចិត្ត និងគ្រួសារយើង ហើយបោះបង់ចោលការប្តឹង»។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា «ការមិនប្តឹងនេះខ្លួនឯងមិនអាចជៀសផុតពីការស្តីបន្ទោសខ្លួនឯងទេ បើយើងបន្តលាក់លៀម ដូច្នេះនឹងលើកទឹកចិត្តឱ្យបុគ្គលដែលធ្វើអំពើបែបនេះទៅលើយើងនឹងបន្តធ្វើទង្វើដដែលៗ ទៅអ្នកដទៃបន្តទៀត តើយើងសុខចិត្តរងគ្រោះតែឯង និងអំពើរងគ្រោះនេះវាបញ្ចប់ត្រឹមខ្លួនយើងដែរឬទេ វាប្រហែលជាមិនបញ្ចប់ទេ ដោយសារអ្នកប្រព្រឹត្តិនោះឃើញថាខ្លួនឯងរួចខ្លួន អីចឹងគេនឹងធ្វើអំពើនេះទៅលើបុគ្គលដទៃផ្សេងទៀត»។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ផ្ទុយទៅវិញបើសិនជាយើងចេញមុខប្តឹងបុគ្គលនោះ យើងនឹងមិនកុហកខ្លួនឯងបន្តទៀត អ្នកដទៃក៏លែងមានការងឿងឆ្ងល់យើង គេស្គាល់យើងច្បាស់ហើយប្រសិនបើយើងមានដៃគូ ក៏គេស្គាល់យើងដែរ មុនពេលដែលគេស្រលាញ់យើង ក៏វាប្រសើរជាងទុកឱ្យអ្នកដទៃ រួមទាំងអ្នកដែលបានប្រព្រឹត្តិប្រើប្រាស់ការបិទបាំងរបស់យើងគាបសង្កត់លើយើង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករ-និយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងការងារ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួង នឹងផលិតជាផុសស្ទ័រអប់រំ ដើម្បីបិតផ្សាយនៅតាមបណ្តារោងចក្រ សហគ្រាស ដើម្បីឱ្យកម្មករ-និយោជិត និងនិយោជក យល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


