ព័ត៌មានអន្ដរជាតិ
អតីតប្រធានសភាអាមេរិកដ៏មានឥទ្ធិពល Nancy Pelosi ដួលរងរបួសនៅលុចសំបួ
យោងតាមអ្នកនាំពាក្យម្នាក់ អតីតប្រធានសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល លោកស្រី Nancy Pelosi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីលោកស្រីរងរបួសក្នុងអំឡុងពេលចូលរួមកម្មវិធីជាផ្លូវការនៅក្នុងប្រទេសលុចសំបួនៅទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ខែធ្នូនេះ។

លោកស្រី Pelosi អាយុ៨៤ឆ្នាំបានទៅប្រទេសអឺរ៉ុបនេះជាមួយគណៈប្រតិភូសភារួមគ្នាមកពីពីរគណបក្ស ( bipartisan) ដើម្បីប្រារព្ធខួបលើកទី៨០នៃសមរភូមិ Bulge ក្នុងសង្គ្រាមលោកលើកទីពីរ។ អ្នកនាំពាក្យរបស់អតីតប្រធានសភារូបនេះ គឺ លោក Ian Krager បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីកំពុងទទួលបានការព្យាបាលដ៏ល្អឥតខ្ចោះពីវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែលោកស្រីមិនអាចចូលរួមព្រឹត្តិការណ៍ដែលនៅសល់ក្នុងការធ្វើដំណើររបស់លោកស្រីបានទេ។
លោក មិនបានរៀបរាប់ពីលក្ខណៈនៃការរងរបួសរបស់លោកស្រី ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែអ្នកដែលដឹងពីឧបទ្ទវហេតុបាននិយាយថាលោកស្រី Pelosi បានដួលនៅក្នុងព្រឹត្តិការណ៍មួយជាមួយសមាជិកសភាដទៃទៀត។ មនុស្សម្នាក់ទៀតដែលមិនបានបញ្ចេញឈ្មោះដឹងពីស្ថានភាពនេះ បាននិយាយថា លោកស្រីបានរងរបួសត្រគាក។ លោក Krager បាននិយាយថាលោកស្រី Pelosi «ទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញក្នុងពេលឆាប់ៗនេះ» ។
គួរបញ្ជាក់ថា លោកស្រី Pelosi ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាលើកដំបូងក្នុងឆ្នាំ១៩៨៧ និងបានបម្រើការជាប្រធានសភាអាមេរិកចំនួន២លើក បានលាលែងពីតំណែងជាអ្នកដឹកនាំសភារបស់លោកស្រីកាលពី២ឆ្នាំមុន ប៉ុន្តែនៅតែបន្តជាសមាជិកនៅក្នុងសភា ហើយត្រូវបានជ្រើសរើសឡើងវិញដើម្បីតំណាងឱ្យទីក្រុង San Francisco របស់លោកស្រីនៅក្នុងខែវិច្ឆិកា។ លោកស្រីនៅតែសកម្មក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីនាងចាកចេញពីការងារប្រធានសភា ដោយធ្វើការជាមួយគណបក្សប្រជាធិបតេយ្យទាំងឯកជន និងសាធារណៈ និងចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការជាច្រើន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


