សេដ្ឋកិច្ច
ថ្នាក់ដឹកនាំ CDC ជំរុញឱ្យក្រុមហ៊ុនចិន បណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្ម និងនាំចេញ
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យក្រុមហ៊ុនចិនគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។
លោក ជា វុទ្ធី បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន, ស្ថានភាពវិនិយោគនៅកម្ពុជាជារួម ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងរយៈពេល ១ទស្សវត្សរ៍មកនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬលេខ២ ជាបន្តបន្ទាប់។

ម្យ៉ាងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមអគ្គលេខាធិការបានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងមុខសញ្ញាថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចជាការផលិតសំបកកង់រថយន្ត, ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការផលិតគ្រឿងសង្ហារឹម ជាដើម ដែលឧស្សាហកម្មទាំងនេះបានបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប។
ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការក៏បានស្នើឱ្យគណៈប្រតិភូគិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀរគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានជំរុញឱ្យមានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

ជាការឆ្លើយតប លោក អ៊ូ ជឺយុង បានមានប្រសាសន៍ថា លោក និងគណៈប្រតិភូនឹងធ្វើការពិនិត្យពិចារណាចំពោះសំណើដែលលោកអគ្គលេខាធិការបានលើកទ្បើងនាពេលនេះ។
លោកសង្ឃឹមថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេសវិនិយោគិននៅខេត្តហ៊ូប៉ីមានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ពាក់ព័ន្ធនឹងវិនិយោគ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនធ្វើការសម្រេចចិត្តមុននឹងមកបណ្តាក់ទុននៅកម្ពុជា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


