Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូង! អាមេរិក រកឃើញមនុស្សឆ្លងជំងឺផ្តាសាយបក្សី កម្រិតធ្ងន់

បានផុស

នៅ

ជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីជំងឺផ្តាសាយបក្សីឆ្លងមកមនុស្សក្នុងកម្រិតធ្ងន់ ជាហេតុបង្កក្តីបារម្ភយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Getty)

តាមការចុះផ្សាយរបស់ Straits Times នៅថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, ករណីនេះកើតលើបុរសម្នាក់ក្នុងរដ្ឋ Louisiana ដែលត្រូវបានធ្វើតេស្តរកឃើញមានមេរោគ H5N1 ក្រោយប៉ះពាល់ជាមួយសត្វបក្សី ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយស្ថានភាពធ្ងន់ធ្ងរ។

មន្ទីរសុខាភិបាលរដ្ឋ Louisiana បានឲ្យដឹងថា អ្នកជំងឺមានអាយុ៦៥ឆ្នាំ, គាត់កំពុងមានបញ្ហាផ្លូវដង្ហើមកម្រិតធ្ងន់ ហើយដោយសារតែវ័យចំណាស់ ដូចនេះគាត់កំពុងមានហានិភ័យខ្ពស់បំផុត។

(រូបថត៖ Getty)

យ៉ាងណា មកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងខិតខំព្យាបាលអ្នកជំងឺឲ្យអស់ពីលទ្ធភាព ជាមួយក្តីសង្ឃឹមថា នឹងអាចជួយសង្គ្រោះជីវិតគាត់បាន។

សូមបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី​ បានឆ្លងដល់ហ្វូងសត្វគោចិញ្ចឹមយកទឹកដោះ ជាង៨៦០ក្បាលក្នុងរដ្ឋចំនួន១៦ចាប់តាំងពីខែមីនាមក ហើយអាមេរិកបានសម្លាប់សត្វបក្សីចំនួន១២៣លានក្បាល ចាប់តាំងពីការផ្ទុះឡើងក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា H5N1 គឺឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វមានមេរោគ ហើយមានជំងឺចេញរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម និងឈានដល់រលាកសួត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសកាណាដារកឃើញករណីឆ្លង​ជំងឺផ្តាសាយបក្សីលើកដំបូងលើមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម