ជីវិតកម្សាន្ដ
ទីបំផុត Full MV “កុលាបមានបន្លា” ច្រៀងដោយតារាចម្រៀងជួរមុខ Galaxy ចេញជាផ្លូវការហើយ មានពីរ Version
ក្រោយបង្ហើបឈុតខ្លីសកម្មភាពថត MV បទ “កុលាបមានបន្លា” ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ និងទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតមានអ្នកចូលទស្សនាជាង ៣លានដង ត្រឹម២៤ម៉ោង មុននេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ ដល់ទៅពីរ version តែម្តង ខណៈបទស្រី ចៀងដោយ កញ្ញា តន់ ចន្ទសីម៉ា។
តាមរយៈវីដេអូចម្រៀងផ្លូវការបទនេះ អ្នកគាំទ្របានបង្ហាញការពេញចិត្ត និងកោតសរសើរចំពោះការច្រៀង ក៏ដូចជាការសម្តែងកាយវិការរបស់តារាចម្រៀងជួរមុខទាំងពីររូបផងដែរ។
សូមជម្រាបថា រយៈពេលកន្លះម៉ោង ក្រោយចេញវីដេអូចម្រៀងនេះ ក្នុងចំណោមអ្នកទស្សនាជាង ២ពាន់ដង លើ MV ចម្រៀង version ប្រុស ច្រៀងនិងសម្ដែងផ្ទាល់ដោយកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ អមជាមួយទឹកដមសំឡេងពិរោះរណ្តំ ជាមួយចង្វាក់ភ្លេងបែបសម័យលាយឡំប្រពៃណី បូករួមនឹងកាយវិការរាំយ៉ាងរស់រវើក ធ្វើឱ្យអ្នកគាំទ្រលើកឡើងថា “នេះហើយ ជារសជាតិព្រាប សុវត្ថិ” ។
តាមរយៈវីដេអូចម្រៀងផ្លូវការបទនេះដែរ ឧកញ៉ាព្រាប សុវត្ថិ បានភ្ជាប់ជាមួយនឹងសារមួយជូនដល់សាធារណជន និងអ្នកគាំទ្ររបស់លោកផងដែរថា “នេះជាបទថ្មីរបស់ខ្ញុំ សង្ឃឹមថាបងប្អូនស្រលាញ់ និងចូលចិត្តសម្រាប់ចម្រៀង១បទនេះ ហើយបងប្អូនក៏អាចបញ្ចេញមតិទីនេះបាន ដើម្បីឲ្យខ្ញុំអាចកែប្រែសម្រាប់បទបន្ទាប់របស់ខ្ញុំ”។
ជាមួយនឹងភាពដាក់ខ្លួនរបស់តារាចម្រៀងជួរមុខរបស់ផលិតកម្មធំរូបនេះ កាន់តែធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្រ កាន់តែស្រលាញ់គាំទ្រលោកថែមទៀត។ ក្នុងនោះ មានមតិខ្លះលើកឡើងថា “មានទាំងសមត្ថភាព ទេពកោសល្យ ហើយចេះដាក់ខ្លួនទៀត ស័ក្តិសមជា Legend ពិតៗ”។


គួរជម្រាបថា ក្នុងឆ្នាំ២០២៤ នេះ តារាចម្រៀងល្បីឈ្មោះជាច្រើនរូបរបស់ផលិតកម្មធំមួយនេះ កំពុងសាងភាពល្បីល្បាញ ឥតឈប់ឈរ លើវិថីសិល្បៈ ខណៈចម្រៀងជាច្រើនបទរបស់តារាជួរមុខទាំងពីរ ក៏ផ្ទុះការចាប់អារម្មណ៍ច្រើនបទផងដែរ។ ជាក់ស្តែង បើគិតតែត្រឹមមួយរយៈពេលចុងក្រោយនេះ MV ចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ផ្ទុះការចាប់អារម្មណ៍ផ្ទួនៗគ្នា តួយ៉ាងតាមរយៈ MV បទ “សែកមន្ត” និងបទ “កុលាបមានបន្លា”។ ចំណែកឯ កញ្ញា តន់ ចន្ទសីម៉ាវិញ ក៏កំពុងផ្ទុះការគាំទ្របទ សែកមន្ត version ស្រី និង រំលស់ប្រពន្ធ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


