Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ ចុះពិនិត្យជំរុញ​ពន្លឿនការសាងសង់ស្ថានីយផលិតទឹកស្អាត​ថ្មី​នៅ​ក្រុង​បាត់ដំបង

បានផុស

នៅ

លោក ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិជ្ជា នវានុវត្តន៍ និងជានាយកគម្រោង PMU បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងទឹកស្អាត ដែលមានការយឺតយ៉ាវក្នុងការកសាងទីតាំងផលិតទឹកស្អាតថ្មីក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ទីតាំងទាញយកទឹកឆៅដើម្បីផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនេះ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង គឺបានស្ថាបនាឡើងកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ ដោយគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ ប៉ុន្តែដោយសារការសាងសង់មានការយឺតយ៉ាវ ទើបនៅពេលនេះប្រតិភូនិងក្រុមជំនាញបានចុះមកពិនិត្យដើម្បីរិះរកបញ្ហាដែលរាំងស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិសាលភាពនៅក្នុងគម្រោងនេះ គឺមានការសាងសង់ស្ថានីយបូមទឹកឆៅមួយកន្លែង សង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមួយកន្លែង ដែលមានសមត្ថភាពផលិតទឹកស្អាត ក្នុងមួយថ្ងៃ ៥ ម៉ឺន ម៉ែត្រគូប និងពង្រីកបំពង់មេចែកចាយទឹកស្អាតប្រវែង ៩៤ គីឡូម៉ែត្រ ដែលមក​ទល់នឹងពេលនេះការសាងសង់ទៅលើគម្រោងទើបបានប្រមាណ ៦០% ប៉ុណ្ណោះ។

នៅក្នុងឱកាសចុះពិនិត្យទៅលើគម្រោងនេះដែរ លោក ហ៊ុល ប៊ុណ្ណារិទ្ធ បានដាក់ផែនការដល់ក្រុមហ៊ុនម៉ៅការធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់តាមរយៈការធ្វើបច្ចុប្បន្នភាព និងពិនិត្យកែសម្រួលការងារឡើងវិញដើម្បីងាយស្រួលតាមដាននិងអនុលោម តាមបទដ្ឋានបច្ចេកទេស។

ក្រោយការបញ្ចប់កម្រោង ហើយស្ថានីយ៍ផលិតទឹកស្អាតមួយនេះចាប់ផ្ដើមដំណើរការ ដោយបូករួមជាមួយរោងចក្រផលិតទឹកស្អាតនាពេលបច្ចុប្បន្នដែលកំពុងដំណើរការសព្វថ្ងៃ គឺរដ្ឋាករទឹកបាត់ដំបងអាចផលិតទឹកស្អាត ក្នុងមួយថ្ងៃបាន ៨៣.៥២០ ម៉ែតគូប ចំណែកប្រព័ន្ធទុយោចែកចាយគឺអាចមានប្រវែង ៩២២ គីឡូម៉ែត្រ ដោយគ្របដណ្ដប់និងចែកចាយទឹកយ៉ាងទូលំទូលាយនិងមានវិសាលភាពធំធេងដើម្បីបម្រើទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ៕ អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម