Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​

បានផុស

នៅ

យោធាកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបរ៉ាដា (SAR) ទីពីររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធឈ្លបយកការណ៍ដ៏ទូលំទូលាយមួយ ដោយប្រតិបត្តិការផ្កាយរណបជាច្រើននៅក្នុងក្រុមសម្របសម្រួល​តែមួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងការពារជាតិ​កូរ៉េខាងខាងត្បូង បាន​ឲ្យ​ដឹង​ថា ផ្កាយរណបនេះត្រូវ​បានបាញ់បង្ហោះនៅលើគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅម៉ោង 8:34 នាទីយប់ ម៉ោង​នៅ​ប្រទេសកូរ៉េ។

​ទោះបី​មាន​ការ​បាញ់បង្ហោះ​​បែប​នេះ​ក៏ដោយ ប៉ុន្តែ​ភាពជោគជ័យនៃការបាញ់បង្ហោះ​នេះ​​នឹងត្រូវបានកំណត់នៅពេលដែលផ្កាយរណប​ដែលបាន​បាញ់​បង្ហោះ​ទៅ​នោះ​ បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមូលដ្ឋាន​ទិន្នន័យ​នៅ​លើ​ផ្ទៃ​​ដី។

ក្រសួងបានបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពច្រវ៉ាក់​សម្លាប់ «Kill Chain» របស់យោធា ដែលពាក់ព័ន្ធនឹងការវាយលុកគោលដៅជាមុនដោយការរកឃើញសញ្ញានៃសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។

យោធាមានគោលបំណងធ្វើប្រតិបត្តិការផ្កាយរណបចំនួនប្រាំនៅឆ្នាំ ២០២៥ ដែលជាផ្កាយរណបអេឡិចត្រូអុបទិក/អ៊ីនហ្វ្រារ៉េដ (EO/IR) និងផ្កាយរណប SAR ចំនួនបួន ដែលរួមគ្នានឹងអនុញ្ញាតឱ្យមានសកម្មភាពត្រួតពិនិត្យនៅក្នុងប្រទេសកូរ៉េខាងជើងរៀងរាល់ពីរម៉ោងម្តង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម