Connect with us

ព័ត៌មានអន្ដរជាតិ

​ទោះ​បី​​ជា​ប្រទេស​នាំ​ចេញ​ឥន្ធនៈធំ​ អ៊ីរ៉ង់​ប្រឈម​វិបត្តិខ្វះអគ្គិសនីធ្ងន់​ធ្ងរ​​

បានផុស

នៅ

ការិយាល័យរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបិទ ឬស្ថិត​នៅ​​ក្នុង​​ការ​កាត់បន្ថយ​ម៉ោង​ដំណើរការ ខណៈ​ដែល​សាលារៀន និង​មហាវិទ្យាល័យបានផ្លាស់ប្តូរ​រៀន​តាម​​​អ៊ីនធឺណិតវិញ​ ខណៈពេល​ប្រទេសនៅ​តំបន់​មជ្ឈិម​បូព៌ានេះ​ប្រឈម​​ការ​ខ្វះខាតថាម​ពល​អគ្គិសនី​ដ៏ខ្លាំង​។

យោង​សេចក្តី​រាយការណ៍សារព័ត៌មាន New York Times តាមមហាវិធី​សំខាន់ៗ​ក្នុង​ទីក្រុង តាមផ្លូវ​ហាយវេ និងផ្សារទំនើបបានធ្លាក់ចូលទៅក្នុងភាពងងឹត ហើយរោងចក្រឧស្សាហកម្មត្រូវបានបដិសេធការ​ផ្គត់ផ្គង់​ថាមពល​គ្រប់​គ្រាន់​ ដែលនាំ​ទៅ​ដល់​ការ​ផ្អាក​ផលិតកម្ម។

អ៊ីរ៉ង់​ជា​ប្រទេស​ធំបំផុត​មួយ​ក្នុង​ការ​ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងឆៅ​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក ប៉ុន្តែ​ប្រទេស​នៅ​ក្នុង​តំបន់ឈូង​សមុទ្រ​ពែរ្យ៍​មួយ​នេះ​ស្ថិតក្នុងវិបត្តិថាមពលពេញមួយជីវិត ដែលអាចបណ្តាលមកពីការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ ការគ្រប់គ្រងមិនត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធថាមពល​ចាស់​ទ្រុឌទ្រោម ការប្រើប្រាស់ខ្ជះខ្ជាយ និងការវាយប្រហារដោយអ៊ីស្រាអែល។

NYT ​​បាន​រាយការណ៍ថា ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Masoud Pezeshkian បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ផ្សាយ​ផ្ទាល់ទៅកាន់ប្រទេសជាតិ​របស់​លោក​ថា៖«យើងកំពុងប្រឈមមុខនឹងអតុល្យភាពដ៏ធ្ងន់ធ្ងរនៅក្នុង​​​ឧស្ម័ន អគ្គិសនី ថាមពលឥន្ធនៈ​ ទឹក ប្រាក់ និងបរិស្ថាន»។

ខណៈពេលដែលប្រទេសអ៊ីរ៉ង់កំពុងជួបបញ្ហាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកប្រធានាធិបតីបានព្រមានថា បញ្ហានេះបានឈានដល់ចំណុចដ៏តាន​តឹង​មួយ​​នាពេល​នេះ​។

កាល​សប្តាហ៍មុន ផ្នែក​ជាច្រើន​នៃ​ប្រទេសនេះត្រូវបានបិទស្ទើរតែទាំងស្រុង ដើម្បីសន្សំសំចៃថាមពល។ ខណៈដែលប្រជាជនអ៊ីរ៉ង់សាមញ្ញ និងមេដឹកនាំឧស្សាហកម្មបានព្រមានថាការខាតបង់ដែលអមមកជាមួយនូវ​ចំនួន​ទឹកប្រាក់​រា​ប់សិបពាន់លានដុល្លារនោះ លោក Pezeshkian មិនអាចផ្តល់ដំណោះស្រាយអ្វីក្រៅពីនិយាយថាគាត់សុំទោសនោះទេ។

ក្រុមមន្ត្រីបាននិយាយថា ឱនភាពនៃបរិមាណឧស្ម័នដែលប្រទេសនេះត្រូវដំណើរការមានចំនួនប្រហែល៣៥០លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយដោយសារសីតុណ្ហភាពបានធ្លាក់ចុះ និងតម្រូវការកើនឡើង មន្ត្រីត្រូវងាកទៅរកវិធានការខ្លាំងចំពោះការ​ប្រើប្រាស់ឧស្ម័ន​ជំនួស​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាលស្រុកកំពង់រោទ៍ នាំខ្លួនអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង មកសួរនាំពាក់ព័ន្ធការផ្សព្វផ្សាយ​រឿងកងទ័ព

ព័ត៌មានជាតិ៤៣ នាទីutes មុន

រងគ្រោះព្រោះយកប្ដីចិន៖ ៥ខែ ស្ត្រីខ្មែរ១៤៦នាក់ ត្រូវបានសង្គ្រោះ បញ្ជូនពីចិនមកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់

កីឡា១ ម៉ោង មុន

NOCC ដំណើរ​ឆ្ពោះ​​ទៅ​ស៊ីហ្គេ​ម​ លើក​ទី៣​៣​ ខាង​កម្ពុជា​បាន​ប្រជុំ​២លើក​រួច​ហើយ​ និង​សម្រេច​បញ្ជូន​ ៤០​ប្រភេទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍ប្លែកៗទាំង ៥ កំពុងបង្កការភ្ញាក់ផ្អើលក្នុងប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ពីប្រទេសជប៉ុន សម្តេចធិបតី លើកបញ្ហាប្រឈម៣ ជម្លោះទឹកដី សង្គ្រាមពាណិជ្ជកម្ម និងលទ្ធិជ្រុលនិយម

Sokha Hotels

ព័ត៌មានពេញនិយម