Connect with us

ព័ត៌មានជាតិ

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ស.ស.យ.ក. និងជាសមាជិកគណ:កម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានអញ្ជេីញចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសាលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះមានការអញ្ជេីញចូលរួមពីតំណាងសាកលវិទ្យាល័យ យុវជនកាកបាទក្រហម កាយរិទ្ធជាតិកម្ពុជា និងសិស្ស-និស្សិតចំនួន ៥៧០នាក់ មកពីសាកលវិទ្យាល័យចំនួន០៨ផ្សេងគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យវិចិត្រសិល្ប: សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

«សាទរកម្ពុជា» ជាព្រឹត្តិការណ៍អបអរសាទរសង្គម និងគុណតម្លៃរួមគ្នា ដែលស.ស.យ.ក. ធ្វើឡើងដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងផ្សាភ្ជាប់ប្រជាជនទៅសង្គមជាតិ តាមរយៈកម្មវិធីនានា។

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនារាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលឆ្នាំ២០២៥។ ក្នុងនោះមានកម្មវិធីជាច្រើនដូចជា៖ ក្បួនដង្ហែបែបវប្បធម៌ប្រពៃណីជាង១០ក្បួន,ផែនតន្រ្តីប្រជាប្រិយប្រមាណ១០ផែន និងក្បួនដង្ហែសាទរកម្ពុជាប្រមាណ១០ក្បួនទៀត រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតផង។ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម