ព័ត៌មានជាតិ
ស្ទូចត្រីសុខៗ ត្រូវបុរសល្មោភកាមម្នាក់ចាប់រំលោភ
យុវជនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូង បន្ទាប់ពីយុវជនរូបនេះបានចាប់រំលោភទៅលើនារី រងគ្រោះរហូតបានសម្រេច ខណៈដែលនាងកំពុងអង្គុយស្ទូចត្រីនៅមាត់បឹង ខាងក្រោយភូមិម្នាក់ឯង។

ករណីចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣ រសៀល ស្ថិតនៅចំណុចបឹងបួជុំ ក្នុងក្រុម១៧ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ នៅ ខាន់រី ភេទប្រុស អាយុ២៤ឆ្នាំ មាន ទីលំនៅ ភូមិបត់សាលា ឃុំឈើទាល។


សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺនារីរងគ្រោះ ឈ្មោះ ប.ស.រ អាយុ២៦ឆ្នាំ ទីលំនៅ ភូមិ ឃុំ ជាមួយជនសង្ស័យ បានទៅស្ទូចត្រីនៅមាត់បឹងខាងក្រោយភូមិ ដោយការស្ទូចត្រីនេះ គឺនាងបានទៅតែម្នាក់ឯង នៅពេលនោះដែរ ជនសង្ស័យឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏បានចូលទៅចាប់រំលោភនាង នៅនឹងមាត់បឹងនោះតែម្តង រហូតបានសម្រេច។

ក្រោយពីបានទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ផងនោះ សមត្ថកិច្ចបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ចៅអធិការវត្តស្ដីទី ដែលវ៉ៃលោកនេនតូច នឹងទទួលទោសដូចពលរដ្ឋធម្មតា ក្រោយផ្សឹក
-
សេដ្ឋកិច្ច២២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


