ព័ត៌មានជាតិ
ចៅអធិការវត្តស្ដីទី ដែលវ៉ៃលោកនេនតូច នឹងទទួលទោសដូចពលរដ្ឋធម្មតា ក្រោយផ្សឹក
ព្រះចៅអធិការវត្តស្ដីទី មិនទាន់ពេញសិទ្ធ បានសុំលាចាកសិក្ខាបទដោយខ្លួនឯង ក្រោយបានប្រើអំពើហិង្សាវាយ លើនេនតូច នឹងទទួលទោសដូចពលរដ្ឋធម្មតា។ ករណីអំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តពណ្ណរាយ ខេត្តកំពង់ធំ៕

ក្រោយពីបានវាយលើនេនតូចរួចមក អធិការវត្តស្ដីទី វត្តពណ្ណរាយ ព្រះនាម ហ៊ុម ហឿន អាយុ៣៦ បានសរសេរលិខិតសារភាពកំហុស ដែលប្រព្រឹត្តខុសពីធម៌វិន័យព្រះពុទ្ធសាសនា នឹងបានលាចាកសិក្ខាបទ នៅចំពោះមុខព្រះអនុគុណ ការិយាល័យធម្មការស្រុក និងអាជ្ញាធរពាក់ព័ន្ធ។

ប្រធានមន្ទីរធម្មការខេត្ត លោក តាន់ តៃជ្រាន់ បានបញ្ជាក់ថា ចំពោះព្រះសង្ឃរូបនោះ ក្រោយ ប្រព្រឹត្តល្មើសច្បាប់ធម៌វិន័យ ពេលផ្សឹករួចរាល់ហើយ គឺដូចជាពលរដ្ឋធម្មតា ចំណែកឯចំណាត់ការយ៉ាងដូចម្ដេច គឺអាស្រ័យលើនីតិវិធី និងមន្រ្តីជំនាញដែលពាក់ព័ន្ធ ជាពិសេសជនរងគ្រោះ។ មកដល់ពេលនេះ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ នៅមិនទាន់ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងគ្រួសារនៅឡើយទេ។
គួររលឹកផងដែរថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះអធិការវត្តស្ដីទី បានប្រើអំពើហិង្សាវ៉ៃនៅលើនេនតូច ដោយសារលោកខានចូលព្រះវិហារមួយល្ងាច៕


អត្ថបទ៖ ជលសាល
សូមចុចអាន៖ សមត្ថកិច្ច ចុះបង្ក្រាប តែក្រុមបទល្មើសនេសាទ គេចខ្លួនអស់
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


