ព័ត៌មានជាតិ
សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាលសមគំនិតគ្នាដោយចេតនា នឹងត្រូវប្រឈមមុខចំពោះច្បាប់
សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាលទាំងឡាយណាដែលបានសមគំនិតគ្នាដោយចេតនាក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពី ប.ស.ស នោះ ប.ស.ស នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

បើតាម ប.ស.ស បានឱ្យដឹងថា ក្នុងករណីរកឃើញថាសមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនាក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ពី ប.ស.ស នោះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមានសម្រាប់សមាជិក ប.ស.ស នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។

ចំណែកមូលដ្ឋានសុខាភិបាលជាដៃគូ នឹងត្រូវផ្ដាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស ទៀតហើយ និងត្រូវសងត្រឡប់មកវិញទឹកប្រាក់ដែលបានកេងចំណេញនៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។ លើសពីនេះ ប.ស.ស នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ប.ស.ស បានពន្យល់ថា ការទទួលបានសេវាព្យាបាល និងផ្តល់ការព្យាបាលត្រឹមត្រូវ សមាជិក ប.ស.ស ត្រូវទទួលបានការពិនិត្យព្យាបាលត្រឹមត្រូវមុនពេលចេញវេជ្ជបញ្ជា និងបើកថ្នាំ។ សមាជិក ប.ស.ស ទាំងអស់ មិនត្រូវទទួលទានថ្នាំដោយមិនទាន់បានពិគ្រោះជាមួយគ្រូពេទ្យនោះឡើយ។ ត្រូវហ៊ានសាកសួរគ្រូពេទ្យពេលគ្រូពេទ្យបើកថ្នាំដោយមិនទាន់បានពិគ្រោះជំងឺ ឬ ពិនិត្យជំងឺត្រឹមត្រូវ។
ចំពោះគ្រូពេទ្យព្យាបាល ត្រូវព្យាបាលជូនសមាជិក ប.ស.ស ស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូន ប.ស.ស ដោយមិនទាន់បានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ ព្រោះអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់រួមមានប៉ះពាល់សុខភាពរាងកាយធ្ងន់ធ្ងរ ជំងឺស៊ាំទៅនឹងថ្នាំពេទ្យពិបាកព្យាបាល ឬ វិវត្តទៅជាជំងឺអ្វីមួយផ្សេងទៀត អាចរងប្រតិកម្មថ្នាំពេទ្យ ហើយករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


