ជីវិតកម្សាន្ដ
រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស
ជាមួយភាពសាមញ្ញៗ ឧកញ៉ា ព្រាប សុវត្ថិ ជាមនុស្សម្នាក់ដែលនិយមការធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ តាមតំបន់រមណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា បំផុត និងតែងពាំនាំស្នាមញញឹមរាក់ទាក់ដល់សាធារណជន ជួបសំណេះសំណាលជាមួយអ្នកស្រុកក្នុងតំបន់ ហើយថែមទាំងឆ្លៀតធ្វើសប្បុរសទៀតផង។

ពិតណាស់ ទោះល្បីឈ្មោះបោះសំឡេង និងមានជំនួញជាច្រើនក្នុងដៃ តែកំពូលតារាចម្រៀងមានទ្រព្យស្តុកស្ដម្ភរូបនេះ នៅតែពេញចិត្តដំណើរកម្សាន្តទេសចរណ៍លើទឹកដីមាតុភូមិ។ មិនតែប៉ុណ្ណោះ តាមរយៈសកម្មភាពនានា បង្ហាញថា រាល់ពេលទៅដល់ទីណា លោកពុំដែលបដិសេធនឹងអ្នកគាំទ្រ ក្នុងការស្នើសុំថតរូប ឬ ចំណាយពេលសំណេះសំណាលនឹងពួកគាត់ឡើយ។

ជាក់ស្ដែង ក្នុងឱកាសដំណើរកម្សាន្តទេសចរណ៍របស់លោក និងក្រុមគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ដាច់ស្រយាលម្តងៗ សង្កេតឃើញថា លោកតែងបង្ហាញការរាក់ទាក់ និងចង់ដឹងពីសុខទុក្ខរបស់អ្នករស់នៅតំបន់ទាំងនោះ ពិសេសលើការប្រកបរបរចិញ្ចឹមជីវិតពួកគាត់តែម្ដង។ ជារឿយៗ លោកក៏បានរួមចំណែកជួយដល់ពួកគាត់ផងដែរ តាមរយៈការជួយទិញ ឬ ជូនជាថវិកាតិចតួចដល់អ្នកដែលជួបការខ្វះខាតខ្លាំង។

តួយ៉ាង តាមរយៈវីដេអូសកម្មភាពដំណើរកម្សាន្តថ្មីមួយទៀត បង្ហាញថា បើទោះបីជាឧកញ៉ារូបនេះ និងក្រុមគ្រួសារ កំពុងចំណាយពេលវេលាជាមួយគ្នាក៏ដោយ ក៏លោកមិនដែលរំលងការជួបរាក់ទាក់ជាមួយអ្នកស្រុកក្នុងតំបន់ ដោយការជួបជជែកលេង ថតរូបអនុស្សាវរីយ៍ និងធ្វើសប្បុរសនោះដែរ។

មហាជនប្រាកដជាបានជ្រាបហើយថា ឧកញ៉ា ព្រាប សុវត្ថិ ជាមនុស្សម្នាក់ដែលមានភាពរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ ឬ បង្ហាញអាកប្បកិរិយាពុំគួរគប្បីណាមួយដាក់អ្នកគាំទ្រនោះឡើយ។ លើសពីនេះ លោកតែងរួមចំណែកជួយដល់សង្គមជាតិ តាមរយៈកម្មវិធីសប្បុរសធម៌នានា ឬ សកម្មភាពសប្បុរសតិចតួចបែបនេះ ជាហេតុធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ កាន់តែស្រលាញ់ពេញចិត្តលោកទ្វេឡើង៕















-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


