ព័ត៌មានអន្ដរជាតិ
វៀតណាមនិងរុស្ស៊ីពង្រីកកិច្ចសហប្រតិបត្តិការថាមពល ក្នុងពេលពិភពលោកប្រឈមវិបត្តិ
ប្រទេសវៀតណាម និងរុស្ស៊ីបានចុះហត្ថលេខាកាលពីថ្ងៃអង្គារលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ទៅកាន់ទីក្រុងហាណូយ។ យោងការផ្សាយរបស់ AP។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី Rosatom និងក្រុមហ៊ុនឧបករណ៍ប្រើប្រាស់ថាមពលរដ្ឋរបស់វៀតណាម EVN ។
លោក Mishustin ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោក Pham Minh Chinh និងជួបជាមួយប្រធានបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man។
នាយករដ្ឋមន្ត្រីរុស្ស៊ី Mishustin បាននិយាយថា៖«វៀតណាមគឺជាដៃគូដ៏សំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ យើងមានគម្រោងពិភាក្សាជាមួយអ្នកអំពីផែនការដ៏ទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងវៀតណាម ដែលដំណើរការរហូតដល់ឆ្នាំ២០៣០»។ លោកក៏គ្រោងកនឹងជួបលោកប្រធានាធិបតីវៀតណាម លោក Luong Cuong នៅថ្ងៃពុធនេះផងដែរ។
ជាមួយគ្នានេះ លោក Alexey Likhachev អគ្គនាយកក្រុមហ៊ុន Rosatom ក៏បានមកដល់ទីក្រុងហាណូយតាំងពីថ្ងៃចន្ទ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ និងមជ្ឈមណ្ឌល ព្រមទាំងចែករំលែក និងធ្វើមូលដ្ឋានីយកម្មបច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ី។
លោក Mishustin គឺជាអ្នកបច្ចេកទេស ហើយត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរុស្ស៊ីឡើងវិញនៅឆ្នាំ២០២៤។ នេះគឺជាដំណើរលើកដំបូងរបស់គាត់ទៅកាន់ប្រទេសវៀតណាម ដែលកើតឡើងបន្ទាប់ពីប្រធានាធិបតី Vladimir Putin បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយកាលពីខែមិថុនា និងបានយល់ព្រមធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់វិទ្យាសាស្ត្រនុយក្លេអ៊ែរ និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៅវៀតណាម៕

ប្រទេសវៀតណាមបាននិងកំពុងព្យាយាមស្តារផែនការថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីខ្លួនបានផ្អាកការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរក្នុងឆ្នាំ២០១៦ ដោយសារតែការចំណាយ និងការព្រួយបារម្ភជុំវិញសុវត្ថិភាព ដោយសង្ឃឹមថា កិច្ចព្រមព្រៀងជាមួយរុស្ស៊ីនឹងជួយឱ្យវាក្លាយជាថាមពលគ្រប់គ្រាន់ និងឈានដល់គោលដៅទប់ស្កាត់បញ្ហាបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ២០៥០។
ស្របពេលដែលរុស្សីបាននិងកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសនានានៅទ្វីបអាស៊ី ដើម្បីប៉ះប៉ូវភាពឯកោជាអន្តរជាតិដែលកំពុងកើនឡើងជុំវិញសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ប្រទេសនេះ ក៏បានយល់ព្រមផ្ទេរនាវាស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ការស្រាវជ្រាវសមុទ្រឲ្យវៀតណាមដែរ។
ទីក្រុងហាណូយ និងមូស្គូមានទំនាក់ទំនងការទូតតាំងពីឆ្នាំ ១៩៥០ ហើយជាសម្ព័ន្ធមិត្តជិតស្និទ្ធចាប់តាំងពីសង្គ្រាមត្រជាក់មកម្លេះ។ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងវៀតណាមមានត្រឹមតែ ៣,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ធៀបនឹង ១៧១ពាន់លានដុល្លារជាមួយចិន និង ១១១ ពាន់លានដុល្លារជាមួយអាមេរិក។
រុស្ស៊ីមានចំណែក ៨០% នៃការនាំចេញសព្វាវុធរបស់វៀតណាមចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ប៉ុន្តែវាបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែវៀតណាមព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ខ្លួន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


