ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ គ្រោងស្ដារប្រឡាយរំដោះទឹកសំខាន់ៗ បញ្ចៀសការលិចលង់ក្នុងរាជធានីភ្នំពេញ
អាជ្ញាធរខណ្ឌឫស្សីកែវ គ្រោងស្ដារប្រឡាយរំដោះទឹកសំខាន់ៗ ដើម្បីបញ្ចៀសការលិចលង់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គម្រោងស្ដារប្រឡាយរំដោះទឹកនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានលោក ឡុង ង៉ែត អភិបាលរងខណ្ឌឫស្សីកែវ តំណាង លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងមានសភាពចូលរួមពី នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ បានប្រជុំស្ដីពីការសិក្សាស្តារប្រឡាយរំដោះទឹកក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ខ្លឹមសារក្នុងកិច្ចប្រជុំនោះ មានគម្រោងស្តារប្រឡាយមេធំៗ ចំនួន ៣ ខ្សែ គឺ ១.ប្រឡាយពោងពាយ (ពីចំណុចមុខក្រសួងដែនដីនគរូបនីយកម្ម ដល់ស្ពាន ព្រំប្រទល់ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ)។ ២.ប្រឡាយ (ពីចំណុចវិទ្យាល័យជាស៊ីមចម្រើនរដ្ឋ មកភ្ជាប់នឹងលូប្រអប់ប្រឡាយឌីប៉ូចាស់) ។ ៣.ព្រែកអូវែង(ពីចំណុចទ្វារទឹកសាលាកីឡា ដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ និងចាប់ពីចំណុចស្ពានផ្លូវ ៥៩៨ មកភ្ជាប់នឹងប្រឡាយឌីប៉ូស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩)។

លោកបានបន្តឱ្យដឹងថា កិច្ចប្រជុំនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ប្រជុំពិភាក្សាសិក្សាគម្រោង ដើម្បីលើកជាគម្រោង និងធ្វើជាសំណើជូនរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ថា តើត្រូវប្រគល់ការងារនេះឱ្យមន្ទីរសាធារណការ ឬ ក្រុមហ៊ុនទទួលការម៉ៅការស្តារនោះទេ ហើយចំពោះថ្ងៃបើកការដ្ឋានក៏មិនទាន់ជាក់លាក់ផងដែរ រង់ចាំការសម្រេចរបស់រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើនក្នុងមូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ លោក ឃួង ស្រេង បានណែនាំ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី ធ្វើយ៉ាងណា ដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុង ដោះស្រាយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ៕
អត្ថបទ ៖ សំណាង



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


