Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមហ៊ុន PATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅទីផ្សារអន្តរជាតិ

បានផុស

នៅ

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុនទេស​ចរណ៍​​​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA) ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ បានលើកឡើងក្នុងពេលអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីល្ងាចថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នៅទីក្រុងចូហូ ប្រទេស​ម៉ាឡេស៊ី។

លោករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀតនៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភពលោក តួយ៉ាងការទទួលបានការគាំទ្រពី PATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺ ទេសចរឌីជីថល ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

យោងតាមក្រសួងទេសចរណ៍ ក្ន្នុងឆ្នាំ២០២៤ កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ ​ដោយកើន​ឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ភ្ញៀវទេស​ចរ​បរទេសមកលេងកម្ពុជា​​ច្រើនជាងគេរួមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម