វប្បធម៌ ជំនឿ
បុរាណថា រៀប៣យ៉ាងក្នុងផ្ទះពេលឆ្នាំចិន ទាក់ទាញលុយហូរចូលពេញមួយឆ្នាំ
យោងតាមជំនឿពីបុរាណ ប្រសិនបើលោកអ្នកចង់ឲ្យបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៥ ពោរពេញដោយសំណាងល្អនិងទ្រព្យសម្បត្តិ នោះម្ចាស់ផ្ទះត្រូវរៀបចំវត្ថុទាំងបី ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន។ ជាពិសេស សូមកុំទុកវាឲ្យនៅទទេ ព្រោះអាចនាំលាភសំណាងចេញ ឬអ្វីដែលល្អចេញពីយើងបានដោយងាយ។
ទី១ ពន្លឺ
កាលដែលយើងបើកភ្លើងនៅពេលយប់ លើសពីការបំភ្លឺផ្ទះរបស់អ្នក។ យោងទៅតាមជំនឿបុរាណ ភ្លើងគឺជានិមិត្តរូបនៃក្តីសង្ឃឹម និងសំណាងល្អដែលនឹងនាំមកនូវសុភមង្គល ភាពចម្រុងចម្រើន និងសុខភាពល្អដល់ក្រុមគ្រួសារក្នុងឆ្នាំថ្មី។ វាដូចជាការបណ្តេញភាពងងឹត និងអំពើអាក្រក់ ហើយសូមស្វាគមន៍រឿងល្អៗចូលមកជំនួសវិញ។
ទី២ តុពេញទៅដោយម្ហូប ហើយឆ្នាំងក៏ពេញទៅដោយអាហារ
តាមជំនឿបើមានម្ហូបច្រើនក្នុងផ្ទះក្នុងថ្ងៃចូលឆ្នាំ។ វាប្រៀបដូចជានិមិត្តសញ្ញានៃភាពសម្បូរបែប និងសុភមង្គលក្នុងជីវិត វាមានន័យថា មានអាហារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ លើសពីនេះ តុពោរពេញដោយអាហារគឺជាជាការបួងសួងឲ្យជីវិតក្នុងឆ្នាំថ្មីពោរពេញទៅដោយភាពស្កប់ស្កល់។
ទី៣ ធុងអង្ករ
មានធុងអង្ករពេញក្នុងផ្ទះ វាជានិមិត្តរូបនៃការធ្វើផែនការ និងការរៀបចំសម្រាប់អនាគត ស្ថេរភាពជីវិត និងការត្រៀមខ្លួនដើម្បីប្រឈមមុខនឹងរឿងនៅក្នុងឆ្នាំថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការរៀបរាប់ខាងលើនេះគ្រាន់តែផ្អែកតាមជំនឿផ្ទាល់ខ្លួនតែប៉ុណ្ណោះ! សម្រាប់ប្រជាជនខ្មែរកាត់សែស្រឡាយចិន តែងដឹងនិងស្គាល់អំពីទំនៀមទម្លាប់របស់ដូនតាខ្លួន ទើបពួកគេនិយមធ្វើជារៀងរាល់ឆ្នាំដើម្បីនាំលាភសំណាងនិងលុយកាក់ពេញមួយឆ្នាំ៕

គ្រូ ណុប
ចុចអាន៖ម្ហូប ៨ មុខពេញនិយមគ្រប់ប្រទេស ហើយគេជឿថា នាំសំណាងសម្រាប់ឆ្នាំថ្មី ២០២៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


