ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗណាខ្លះ បញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤?
របាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា នៅឆ្នាំ ២០២៤ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗជាច្រើនបានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍។
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានបញ្ចប់ការសាងសង់សា្ថពរក្នុងអាណត្តិទី៧ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ មានប្រវែងសរុប ៣៦១,៣៩គ.ម។ នេះបើរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារនៅឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្តនៅឆ្នាំ ២០២៥ កាលពីម្សិលមិញនេះ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលបានសាងសង់បញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ទាំងនោះមាន៖
-ផ្លូវជាតិលេខ៧ (ឃុំស្វាយជ្រះ ស្រុកស្នួល-សង្កាត់អូឫស្សី ក្រុងក្រចេះ) ប្រវែង ៣១,២៥គ.ម ( ថវិកាហិរញ្ញប្បទានពី ធនាគារពិភពលោក WB)
-ផ្លូវជាតិលេខ៣១ (បែកគុស ដល់កំពង់ត្រាច) ប្រវែង ៥៣,៥៣គ.ម (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន)
-ផ្លូវជាតិលេខ៣៣ (ស្ពានកំពង់បាយ ខេត្តកំពត ដល់ច្រកលក ព្រំដែនកម្ពុជា-វៀតណាម) ប្រវែង ៥២,៥៧គ.ម (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន)
-ផ្លូវជាតិលេខ៤១ (ចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ស្រុកដងទង់ ចំណុចប្រសព្វផ្លូវជាតិលេខ៣) ប្រវែង ៩៥,២៧គ.ម (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន)
-ផ្លូវជាតិលេខ៧១C ( ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម) ប្រវែង ១១៤,៩៩២គ.ម (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន)
-គម្រោងវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែង ១២,៦៤៥គ.ម ស្ថិតតាមបណ្តោយមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប (ថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)
-គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ប្រវែង ១,១៣២គ.ម ស្ថិតក្នុងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ថវិកាហិរញ្ញប្បទានពីរដ្ឋាភិបាលថៃ)៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


