ព័ត៌មានអន្ដរជាតិ
ហាម៉ាស បានបន្ថែមកងកម្លាំងថ្មីរហូតដល់ ១៥ ០០០នាក់ គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានជ្រើសរើសសមាជិកពី ១០ ០០០នាក់ ទៅ ១៥ ០០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយអ៊ីស្រាអែល។ នេះបើយោងតាមប្រភពសមាជិកសភាចំនួនពីរដែលបានរាយការណ៍អំពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដោយបង្ហាញថា យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់នេះអាចនៅតែជាការគំរាមកំហែងចំពោះអ៊ីស្រាអែល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២៥ ប្រភពបាននិយាយថា ការស៊ើបអង្កេតបង្ហាញថា ចំនួនប្រហាក់ប្រហែលគ្នានេះនៃយុទ្ធជនហាម៉ាសត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្គ្រាម។
ក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមបទឈប់បាញ់កាលពីថ្ងៃអាទិត្យទី១៩ខែមករា បន្ទាប់ពីជម្លោះរយៈពេល ១៥ខែ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់មជ្ឈិមបូព៌ា។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ខណៈដែលក្រុមហាម៉ាសបានជ្រើសរើសសមាជិកថ្មីដោយជោគជ័យ មនុស្សជាច្រើននៅក្មេង និងមិនទាន់បានទទួលការបណ្តុះបណ្តាល ហើយកំពុងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសន្តិសុខសាមញ្ញៗប៉ុណ្ណោះ។
កាលពីថ្ងៃទី១៤ខែមករា រដ្ឋមន្ត្រីការបរទេសរបស់អតីតប្រធានាធិបតី ចូ បៃដិន លោក Antony Blinken បាននិយាយថា អាមេរិកជឿថា ក្រុមហាម៉ាសបានជ្រើសរើសអ្នកប្រយុទ្ធជាច្រើនដូចដែលខ្លួនបានបាត់បង់នៅក្នុងហ្គាហ្សា ដោយបានព្រមានថា នេះគឺជា «រូបមន្តសម្រាប់ការបះបោរយូរអង្វែង និងសង្រ្គាមជារៀងរហូត»។
លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយតម្លៃនេះទេ ប៉ុន្តែតួលេខរបស់អ៊ីស្រាអែល បានបង្ហាញថា ចំនួនអ្នកស្លាប់នៃក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សាមានប្រហែល ២០ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


