ព័ត៌មានជាតិ
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
រថយន្តដឹកគ្រឿងចក្រឆ្លងស្ពាន សង្ស័យលើសទម្ងន់ដែលស្ពានមិនអាចទ្របាន បណ្ដាលឱ្យបាក់ស្ពានដែក ចំនួន០១ខ្សែ ប្រវែង៧០ម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១ ព្រឹក នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។


បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-3138 បើកឆ្ពោះទៅកាន់ស្ពាននោះ លុះមកដល់ចំណុចកណ្តាលស្ពានដែក ស្រាប់តែបាក់ស្រុតចុះមកក្រោមភ្លាមៗតែម្តង ។
យ៉ាងណាមិញ ហេតុការណ៍បាក់ស្ពាននេះ មិនបង្កឱ្យមនុស្សរងរបួសនោះឡើយ ។ ប្រភពដដែលបានលើកឡើងថា ដោយសារតែស្ពានដែកដែលឆ្លងនេះ គឺមានសភាពចាស់ ហើយមានរថយន្តធន់ធ្ងន់បែបនេះឆ្លងទើបបណ្តាលឱ្យបាក់ ។ ប្រភពពីពលរដ្ឋបានលើកឡើងថា ប្រសិនជាត្រឹមឡានអ្នកដំណើរធម្មតា ឬត្រឹមជិះម៉ូតូ ក៏មិនមានករណីបាក់ស្ពាននេះកើតឡើងដែរ ។

បើតាមការសន្និដ្ឋានបឋម ពីសមត្ថកិច្ចបានបញ្ជាក់ថា ដោយសារអ្នកបើករថយន្តបង្ក ដឹកគ្រឿងចក្រ មានទម្ងន់ធ្ងន់ពេក ទើបបណ្ដាលឱ្យបាក់ស្ពានដែកដែលមានប្រវែង ៧០ម៉ែត្រនេះតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយករថយន្តដឹកគ្រឿងចក្រមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕
ដោយ ៖ម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


