ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត សម្រេចបានប្រមាណ ៤៨% គិតត្រឹមខែមករា
គិតមកដល់ខែមករា នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីប្រទេសចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ អាចសម្រេចវឌ្ឍនភាពបានប្រមាណ ៤៨% ហើយ។ តាមការរំពឹងទុកកសិករទទួលផលប្រមាណជាង ២ ម៉ឺនគ្រួសារនឹងទទួលបានអត្ថប្រយោជន៍ពីទំនប់មួយនេះនៅពេលការសាងសង់រួចរាល់នៅឆ្នាំ២០២៧។

គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នេះ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ អាចសម្រេចបានលទ្ធផលប្រមាណ ៤៨% ហើយ។ ក្នុងនោះ ក្រុមការងារអភិវឌ្ឍន៍បានសាងសង់ទំនប់សរុបប្រវែង ២.៦៨០ម៉ែត្រ និងសាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ និងទទឹង ៧ ម៉ែត្រ។
បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត អាចមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណជាង ១៣ ម៉ឺនហិតា និងបង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន ក្នុងមួយហិតា។
បន្ថែមពីនេះ មានកសិករទទួលផលប្រមាណជាង ២ ម៉ឺនគ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧។ ក្នុងនោះ មានការសាងសង់ខ្នងទំនប់សរុបប្រវែង ២.៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១.១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១.១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ៕



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


