ព័ត៌មានអន្ដរជាតិ
TikTok គ្រោងវិនិយោគលើមជ្ឃមណ្ឌលទិន្នន័យនៅថៃ ទំហំ ៣,៧ ប៊ីលានដុល្លារ
ក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានឱ្យដឹងកាលថ្ងៃពុធថា ក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ិនធឺណិតចិន ByteDance គ្រោងនឹងវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ តម្លៃប្រមាណ ១២៦,៨ ប៊ីលានបាត (៣,៧៦ ប៊ីលានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការវិនិយោគរបស់ TikTok ដែលធ្វើឡើងតាមរយៈអង្គភាពប្រចាំសិង្ហបុរីរបស់ខ្លួន នឹងគាំទ្រដល់ក្រុមហ៊ុនដែលពាក់ព័ន្ធរបស់ខ្លួន ជាមួយនឹងប្រតិបត្តិការផ្សេងៗចាប់ផ្តើមនៅឆ្នាំ ២០២៦។ យោងតាម BOI ការវិនិយោគដដែល ត្រូវបាន BOI អនុម័តកាលពីថ្ងៃពុធ។
អគ្គលេខាធិការនៃ BOI លោក Narit Therdsteerasukdi បានលើកឡើងថា៖ «ការវិនិយោគនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសថៃ។ វានាំយើងឱ្យខិតទៅជិតគោលដៅរបស់យើងក្នុងការក្លាយជាមជ្ឈមណ្ឌលឌីជីថលប្រចាំតំបន់»។

ក្រុមហ៊ុន TikTok មិនទាន់បកស្រាយយ៉ាងណាទេ ជុំវិញបញ្ហានេះ។ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនគ្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Google របស់ Alphabet Inc បាននិយាយថា ខ្លួននឹងវិនិយោគប្រាក់ ១ ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យ ក្នុងខេត្ត Chon Buri នៃប្រទេសថៃ កាលពីឆ្នាំមុន ពោលគឺ ១ ឆ្នាំបន្ទាប់ពីក្រុមហ៊ុនអាមេរិក Amazon Web Services បានប្រកាសការវិនិយោគ ៥ ប៊ីលានដុល្លារនៅក្នុងប្រទេសនេះ ក្នុងរយៈពេល ១៥ ឆ្នាំ។ ក្រុមហ៊ុន Microsoft ក៏បានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់ដំបូងរបស់ខ្លួននៅថៃផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


