ព័ត៌មានជាតិ
ខេត្តកែប មានភ្ញៀវទេសចរជិត ៣ម៉ឺននាក់ មកកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំចិន
កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ប៉ុក ទាំង ប្រធានមន្ទីរស្តីទីនៃមន្ទីទេសចរណ៍ ខេត្តកែប បានឱ្យដឹងថាខេត្តកែបមានភ្ញៀវទេសចរជាតិ និងអន្តជាតិប្រមាណជិត ៣ម៉ឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅទូទាំងខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម។

ក្នុងដំណើរកម្សាន្តរបស់ក្រុមអ្នកទេសចរមកកាន់ខេត្តកែប មិនមានបាតុភាពណាមួយដែលបង្កឡើងធ្វើអោយប៉ះពាល់ ដល់បណ្តាអ្នកភ្ញៀវទេសចរនោះទេ។
យោងតាមរបាយការណ៍របស់លោក ប៉ុក ទាំង បានអោយដឹងថា សម្រាប់អំឡុងពេលពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ មានភ្ញៀវទេសចរសរុបចំនួន ២៩,១១៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៨,៩៣៨នាក់ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់។

ទោះជាយ៉ាងណាលោកបញ្ជាក់ថា ពាក់ព័ន្ធសភាពការណ៍ទេសចរណ៍ ពុំមានទទួលពាក្យបណ្ដឹង គ្រោះថ្នាក់ផ្សេងៗ ក៏គ្មានដែរ បាតុភាពផ្សេងៗដែលបង្កឡើងអោយប៉ះពាល់ដល់ភ្ញៀវទេសចរក៏គ្មាននោះដែរ ក្នុងនោះលោកបានបែងចែកក្រុមការងារចុះតាមដានតាមគោលដៅទេសចរណ៍ផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


