ព័ត៌មានជាតិ
២ ឆ្នាំចុងក្រោយចំនួនសិស្ស និងគ្រូមករៀននិងបង្រៀននៅបុណ្យចូលឆ្នាំចិន ច្រើនលើសការរំពឹងទុក
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០១ កម្ភៈនេះថា រយៈពេល ២ ឆ្នាំចុងក្រោយនេះ អត្រាសិស្សានុសិស្សនិងគ្រូមករៀននិងបង្រៀន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម មានការកើនឡើងជាបន្តបន្ទាប់លើសការរំពឹងទុកពោល គឺដូចថ្ងៃសិក្សាធម្មតាដែរផ្ទុយពីមុនមានសិស្សនិងគ្រូអវត្តមានច្រើន។

ការកើនឡើងនេះ ដោយសារមានការចូលរួមគាំទ្រពីសំណាក់សិស្សានុសិស្សអាណាព្យាបាលឪពុកម្តាយ បានយល់ពីសារសំខាន់នៃការសិក្សា ហើយបានបញ្ជូនកូនចៅមករៀននិងបានរៀប ចំពេលវេលាដំណើរកំសាន្តនៅថ្ងៃឈប់សម្រាកដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុណ្យធីតារបស់ខ្លួន។
លើសពីនេះទៀតមន្ទីរអប់រំបានដឹកនាំការប្រជុំពង្រឹងដំណើរការបង្រៀន និងរៀន ដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមបន្តផ្សព្វផ្សាយដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមករៀនឲ្យបានទៀងទាត់។ ម្យ៉ាងទៀតបានដាក់កំហិតឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តតាមដានការមកបំពេញ ការងាររបស់លោកគ្រូ អ្នកគ្រូ រក្សាបាននូវដំណើរការបង្រៀន និងរៀនជាប្រក្រតី ដោយគ្រប់គ្រឹះស្ថានសិក្សា និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ ត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃស្តីពីវត្តមានរបស់គ្រូ-សិស្ស មកមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនិងចាត់មន្ត្រីចុះតាមសាលារៀននានាដើម្បីត្រួតពិនិត្យដំណើរការសិក្សារបស់សិស្សផងដែរ។
លោកប្រធានមន្ទីរបានបន្តទៀតថា តាមរយៈវិធានការទាំងនេះ បានធ្វើឱ្យចំនួនសិស្សានុសិស្សនិងគ្រូមករៀននិងបង្រៀនមានការកើនឡើងខ្ពស់លើសពីការរំពឹងទុក ពោលគឺស្ទើរ១០០%។ ផ្ទុយពីប៉ុន្មានឆ្នាំមុន មានសិស្សនិងគ្រូអវត្តមានច្រើននិងសាលាខ្លះបង្ខំបិទទ្វារដោយសារមិនមានសិស្សមករៀន ជាប់រវល់ទៅដើរកំសាន្តជាមួយឪពុកម្តាយ។

លោក ប្រធានមន្ទីរបានបន្ថែមទៀតថា សម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះដែលបានចាប់ផ្តើមពីថ្ងៃទី ២៨ មករា ដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ២០២៤ មានគ្រូនិងសិស្សមកបង្រៀននិងរៀនច្រើនដូចថ្ងៃសិក្សាធម្មតា ក្នុងនោះថ្ងៃសែនចិនដែលត្រូវនឹងថ្ងៃទី ២៨ មករា មានវត្តមានគ្រូ ៩៦% និងវត្តមានសិស្ស ៧៦%។ ថ្ងៃចូលឆ្នាំចិនទី ១ ត្រូវនឹងថ្ងៃទី ២៩ មករា មានវត្តមានគ្រូ ៩៤% និងវត្តមានសិស្ស ៧៥.០២%។
ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៤៧%ទៅ ៩០% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៧៥% ទៅ៩១%។
សម្រាប់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានវត្តមានគ្រូមកបង្រៀនប្រមាណ ៩៧% និងវត្តមានសិស្សប្រមាណ ៩៥.២៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ៩៧% និងសាលារៀននៅជាយក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ១០០%។
ចំណែកថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំចិនត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ពេលព្រឹកមានវត្តមានគ្រូមកបង្រៀនប្រមាណ ៩៨% និងវត្តមានសិស្សប្រមាណ ៩៥%។ ដោយឡែក សាលារៀននៅកណ្តាលក្រុងភ្នំពេញមានវត្តមានសិស្សនិងគ្រូចន្លោះពី ៩០% ទៅ ៩៥% និងសាលារៀននៅជាយក្រុងភ្នំពេញមានសិស្សនិងគ្រូចន្លោះពី ៩៥% ទៅ៩៨%៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


