ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ Australia Award 2026 សម្រាប់ការសិក្សាក្រោយឧត្តមសិក្សា នៅប្រទេសអូស្ត្រាលី
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសពីការដាក់ពាក្យអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia ឆ្នាំ២០២៦ សម្រាប់ការសិក្សាក្រោយឧត្តមសិក្សាក្នុងសាកលវិទ្យាល័យឈានមុខគេក្នុងប្រទេសអូស្ត្រាលី ដើម្បីទទួលបានបទពិសោធន៍ថ្មី ចំណេះដឹងល្អៗ។

តាមរយៈការផ្សាយរបស់ទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា អាហារូបករណ៍ Australia Award ផ្តល់ជូននិស្សិតកម្ពុជា លើការសិក្សាគ្រប់មុខវិជ្ជាទាំងអស់ លើកលែងតែវគ្គសិក្សាពាក់ព័ន្ធនឹងអាជីវកម្ម។ បន្ថែមពីនេះ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បាននិយាយថា អាហារូបករណ៍នេះ លើកទឹកចិត្តឱ្យដាក់ពាក្យចំពោះស្ត្រី ជនដែលមានពិការភាព អ្នករស់នៅតាមបណ្តាខេត្ត ឬជនជាតិដើមភាគតិច និងសហគមន៍ LGBTQIA+ ទាំងអស់។ លោកបន្តថា រហូតមកដល់ពេលនេះ មាននិសិ្សតកម្ពុជា ជាង១០០០នាក់ហើយ ដែលទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍នេះ។

តាមរយៈវីដេអូជិត ២នាទី ដែលស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានផ្សាយ លោក Derek Yip បាននិយាយថា៖ “ចាប់តាំងពីឆ្នាំ១៩៩៤មក មានពលរដ្ឋកម្ពុជាជាង១០០០នាក់ហើយដែលបានសិក្សានៅប្រទេសអូស្ត្រាលី ហើយបានប្រែក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកការងាររបស់ខ្លួន តាមរយៈអាហារូបករណ៍ Australia Award នេះ។ នេះជាឱកាសរបស់អ្នកហើយដើម្បីចូលរួមជាមួយពួកគេ”។
ចំពោះនិស្សិត២រូប ដែលធ្លាប់ទទួលបានបទពិសោធន៍ពីអាហារូបករណ៍នេះ និងជាទូតសុឆន្ទៈរបស់អាហារូបករណ៍ Australia Award បានលើកឡើងដូចគ្នាថា អាហារូបករណ៍នេះផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកសិក្សា ហើយខ្លួនក៏បានរៀនសូត្រច្រើនពីប្រទេសអូស្ត្រាលីដូចគ្នា ហេតុនេះ ទូតសុឆន្ទៈទាំង២ ក៏លើកទឹកចិត្តដល់និស្សិតខ្មែរដែលមានបំណងទៅសិក្សានៅប្រទេសអូស្ត្រាលី ដាក់ពាក្យសុំអាហារូបករណ៍ឱ្យបានគ្រប់គ្នា។

សូមជម្រាបថា អាហារូបករណ Australia Award នឹងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ចំពោះព័ត៌មានបន្ថែម អាចតាមដានលើគេហទំព័ររបស់អាហារូបករណ៍ តាមរយៈ (https://www.australiaawardscambodia.org)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


