ជីវិតកម្សាន្ដ
តារាកូនកាត់ ណា សាឌី ៖ គោលបំណងដែលធ្វេីវីដេអូ មិនមានចេតនាអ្វីក្រៅពីនិយាយតែការពិតទេ
តារាសម្តែងនិងពិធីការិនីកូនកាត់កញ្ញា ណា សាឌី កាលពីថ្មីៗនេះ បានបញ្ចេញវីដេអូខ្លីមួយបង្ហាញការហួសចិត្តមួយចំពោះសកម្មភាពរបស់បុគ្គលមួយចំនួននៅក្នុងសង្គម ដែលចូលចិត្តការបង្អួតឬសម្ញែងអ្វីដែលពុំមែនជារបស់ខ្លួន គឺខំប្រឹងអួតសម្ញែងតែរបស់ទ្រព្យអ្នកដទៃ ថាខ្លួនហ៊ឺហារមានរបស់ទំនើបៗប្រើប្រាស់។

ទោះបីជាយ៉ាងណាក្រោយបញ្ចេញវីដេអូនិយាយនៅលើបណ្តាញសង្គមស្រាប់តែស្រីស្អាត ណា សាឌី បានចេញមកនិយាយដោយអះអាងជាថ្មីថា គោលបំណងនៃការធ្វេីវីដេអូមិនមានចេតនាអ្វីក្រៅពីនិយាយតែការពិតនោះទេ។
តារាសម្តែង ណា សាឌី បានលើកឡើងថា “គោលបំណងដែលខ្ញុំធ្វេីវីដេអូរទាំងអស់ ចេញមកគឺនិយាយតែការពិតតែប៉ុណ្ណោះ ហេីយអ្នកណាក៏ធ្លាប់ឆ្លងកាត់រឿងទាំងអស់នោះដែរ គ្រាន់តែគាត់មិនបាននិយាយចេញមក”។
ណា សាឌី បានបន្តទៀតថា នាងមិនបាននិយាយចំពោះអ្នកណាម្នាក់នោះទេ ព្រោះនាងមិនបានសាងសត្រូវជាមួយជនណាឡេីយ ធាតុពិតរបស់នាងបេីមានអ្វីមកប៉ះទង្គិចផ្លូវចិត្តរបស់ខ្លួនគឺនាងដកខ្លួនចេញហេីយ។ សាឌី បន្ថែមថា ជីវិតខ្លីណាស់ហេីយយេីងក៏មេីលមិនឃេីញដែរកុំចូលចិត្តធ្វេីរឿងឱ្យពិបាកពេក។ កាន់តែសាមញ្ញកាន់តែរស់ស្រួល។
សូមជម្រាបដែរថាតារាស្រីកញ្ញា ណា សាឌី នាងគឺជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរ ចំណែកឯឪពុកជាជនជាតិថៃហើយកញ្ញា ណា សាឌី ក៏ជាពីធីការិនីនិងតារាសម្ដែងកំពុងទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ពិសេសបើនិយាយពីការងារវិញនាងពិតជាមានភាពមមារញឹកច្រើន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


