ព័ត៌មានអន្ដរជាតិ
ស្ត្រីសិង្ហបុរីម្នាក់ត្រូវបាននិរទេសពីអូស្ត្រាលីពីបទរកស៊ីផ្លូវភេទខុសច្បាប់ និងស្នាក់ហួសកំណត់
ស្ត្រីម្នាក់មកពីប្រទេសសិង្ហបុរីដែលរស់នៅទីក្រុង Brisbane ប្រទេសអូស្ត្រាលីត្រូវបាននិរទេសចេញពីប្រទេសពីបទប្រើទិដ្ឋាការនិស្សិតហួសកាលកំណត់ និងរកស៊ីផ្លូវភេទខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍ត្រូវបានកម្លាំងព្រំដែនអូស្ត្រាលី (ABF) និយាយនៅថ្ងៃទី១៩ ខែមីនានេះ។

ទោះបីជាយ៉ាងណា គេមិនច្បាស់ទេថា តើ ABF បានបញ្ជូននាងទៅកន្លែងណាទេ។
របាយការណ៍ពី ABF បានបន្ថែមថា នាងក៏ត្រូវបានរកឃើញពិរុទ្ធភាពតាមការចោទប្រកាន់របស់រដ្ឋពីបទធ្វើពេស្យាចារ និងការចូលរួមដែលត្រូវបានគេដឹងក្នុងការផ្តល់សេវាដោយអ្នកផ្សេង។
អ្នកដែលត្រូវបានផ្តន្ទាទោសពីការចូលរួយមក្នុងការផ្តល់សេវាកម្មផ្លូវភេទដោយចេតនាប្រឈមនឹងជាប់ពន្ធនាគារ៣ឆ្នាំចំពោះបទល្មើសលើកដំបូងនៅទីក្រុង Brisbane ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។
ស្ត្រីដែលមិនត្រូវបានគេបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទសម្របសម្រួលពេស្យាចារខុសច្បាប់ ដែលជាការរំលោភលើបទបញ្ជាសុខភាពសាធារណៈកំឡុងពេលកូវីដ-១៩នៅអូស្ត្រាលី។
នាងត្រូវបាន ABF ឃុំខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងបាននិរទេសនៅថ្ងៃទី១១ ខែមីនានេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AsiaOne
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


