ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា
សហរដ្ឋអាមេរិក បានកើតមានបញ្ហាផ្នែកអាកាសចរណ៍មួយទៀតហើយ ដោយយន្តហោះមួយគ្រឿងបានបាត់ចេញពីរ៉ាដា ពេលហោះហើរនៅរដ្ឋអាឡាស្កា ខណៈគេមិនដឹងថាតើជោគវាសនារបស់អ្នកជិះក្នុងនោះទៅជាយ៉ាងណាទេ។

នេះជាយន្តហោះខ្នាតតូចប្រភេទ Cessna 208 Caravan នៃជើងហោះហើរលេខ៤៤៥ របស់ក្រុមហ៊ុនអាកាសចរណ៍ Bering ដោយមានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome។
តាមការចុះផ្សាយរបស់ New York Times, វាជាយន្តហោះពាណិជ្ជកម្ម មានផ្ទុកអ្នកដំណើរចំនួន៩នាក់ និងអាកាសយានិកម្នាក់ ហើយបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។
ភ្លាមៗនោះដែរ ក្រុមស្វែងរកនិងយន្តហោះមកពីឆ្មាំជាតិនិងកងទ័ពអាកាសអាមេរិក ត្រូវបានបញ្ជូនទៅទីក្រុង Nome ដើម្បីកំណត់ទីតាំងរបស់យន្តហោះ ហើយបើកប្រតិបត្តិការស្វែងរក។
ហេតុការណ៍នេះកើតឡើងស្របពេលសហរដ្ឋអាមេរិក កើតហេតុពាក់ព័ន្ធយន្តហោះផ្ទួនៗ ជាពិសេសឧបទ្ទវហេតុយន្តហោះស៊ីវិលបុកជាមួយឧទ្ធម្ភាគចក្រនៅទីក្រុងវ៉ាស៊ីនតោន ដែលបណ្តាលឲ្យមនុស្សចំនួន៦៧នាក់ បាត់បង់ជីវិត។

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៥។
ក្រោយមកបាន៤ថ្ងៃប៉ុណ្ណោះ អាមេរិកជួបហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងទៀត ដែលជាប្រភេទយន្តហោះដឹកអ្នកជំងឺ ដោយបណ្តាលឲ្យមនុស្ស៦នាក់ជិះក្នុងនោះ ស្លាប់ទាំងអស់។ យន្តហោះ Learjet 55 បានធ្លាក់លើផ្ទះប្រជាជននៅប៉ែកឦសានទីក្រុង Philadelphia នាម៉ោងប្រហែល ៦ល្ងាច (ម៉ោងនៅអាមេរិក) ខណៈពេលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានជាតិ Springfield-Branson ក្នុងរដ្ឋ Missouri៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកស្គាល់យន្តហោះនិងឧទ្ធម្ភាគចក្រ ដែលបុកគ្នានៅ វ៉ាស៊ីនតោន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


