Connect with us

ចរាចរណ៍

រថយន្ដធន់ធ្ងន់ពីរគ្រឿងបុកគ្នានៅចំណោត​យាយ​ម៉ៅពេជ្រនិល ស្លាប់មនុស្ស៣នាក់

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដធន់ធ្ងន់ពីរគ្រឿងបុកគ្នានៅចំណុចចំណោតយាយម៉ៅពេជ្រនិល បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ខណៈមន្ត្រីជំនាញសន្និដ្ឋានថា បណ្ដាល​មក​ពី​អ្នកបើកបររថយន្ដឡើងចំណោតរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោត ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាកើចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោត ភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ដម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3​E-​7​768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាង​លិច លុះមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ 3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង និងមានអ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដា​លឲ្យស្លាប់អ្នកបើករថយន្ដទាំងសងខាង និងអ្នករួមដំណើរសរុប៣នាក់។

តាមការសន្និដ្ឋានពីមន្ត្រីជំនាញបញ្ជាក់ថា មូលហេតុ​បណ្ដាល​មក​ពី​អ្នកបើកបររថយន្ដស្ទួចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោត ទើបបណ្ដាលអោយ​បុកគ្នា​តែម្ដង។​ ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទួច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិ​ធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៧ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម