ជីវិតកម្សាន្ដ
ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់
យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងចិនកាលពីថ្ងៃទី ០៨ Douyin ដែលជាកម្មវិធី TikTok របស់ចិន បានផ្អាកជាអចិន្ត្រៃយ៍នូវគណនីរបស់អតីតស្វាមី Barbie Hsu គឺ អ្នកជំនួញ Wang Xiaofei និងអតីតម្តាយក្មេក Zhang Lan។ សូម្បីតែគណនី SNS របស់តួសាន់ឆាយក៏ត្រូវផ្អាកបណ្ដោះអាសន្នដែរ។
អ្នកគ្រប់គ្រប់កម្មវិធី Douyin បាននិយាយថា សកម្មភាពរបស់ Wang Xiaofei និង Zhang Lan បានរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងរំលោភលើបទដ្ឋានសង្គម និងស្តង់ដារសីលធម៌។ ពួកគេបានផ្សព្វផ្សាយព័ត៌មានមិនពិតដោយមិនគោរពចំពោះអ្នកស្លាប់ និងក្រុមគ្រួសារ។
មិនតែប៉ុណ្ណោះ កម្មភាពរបស់ពួកគេបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ក្នុងពេលដែលអ្នកលេងអ៊ីនធឺណិតចិនបានសម្តែងការរំលែកទុក្ខរៀងៗខ្លួនចំពោះការស្លាប់ភ្លាមៗរបស់ Barbie Hsu និងបានជំរុញឲ្យមានការគោរពចំពោះអ្នកស្លាប់។
កាលពីថ្ងៃទី ០៥ នៅពេលដែលkoo jun-yup និងគ្រួសាររបស់ Barbie បានត្រលប់ទៅតៃវ៉ាន់វិញជាមួយនឹងអដ្ឋិធាតុរបស់នាង ភ្លាមៗអតៅតម្ដាយក្មេក Zhang Lan បានរៀបរាប់ពីការស្លាប់របស់កូនប្រសារស្រី ក្នុងអំឡុងពេលផ្សាយពាណិជ្ជកម្មផ្ទាល់។ ការចាក់ផ្សាយនេះ បានទាក់ទាញអ្នកទស្សនាចំនួន ៩.៣ លាននាក់ ជាមួយនឹងចំនួនអ្នកទស្សនា ជិត៣ម៉ឺននាក់ ក្នុងពេលតែមួយគាត់រកបានជាង ១ លានយន់ ពីការផ្សាយមួយនេះ។
អ្នកគ្រប់គ្រង Douyin បានសង្កត់ធ្ងន់ទៀតថា ខ្លួននឹងពង្រឹងវិធានការប្រឆាំងនឹងការរំលោភសិទ្ធិគ្រប់ប្រភេទ និងព័ត៌មានមិនពិតប្រកបដោយអារម្មណ៍ ហើយនឹងដំណើរការសហគមន៍អនឡាញប្រកបដោយការទទួលខុសត្រូវ។ សូម្បីតែ Weibo ក៏បានផ្អាកការផ្សាយបន្តផ្ទាល់ពិធីបុណ្យសព ដែលអតីតម្ដាយក្មេកបានបំពានម្ដងហើយម្ដងទៀតដែរ។
យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមបានរីករាលដាលនៅលើវេទិកាដូចជា Weibo ថា Wang Xiaofei បានចំណាយលើការចំណាយលើយន្តហោះធម្មនុញ្ញដើម្បីផ្លាស់ទីអដ្ឋិធាតុរបស់ Barbie Hsu។ ក្រោយមក ប្អូនស្រីរបស់ សាន់ឆាយ បានចេញមុខនិយាយតាមរយៈទីភ្នាក់ងាររបស់នាងថា នីតិវិធីពិធីបុណ្យសពទាំងអស់ត្រូវបានអនុវត្តដោយផ្ទាល់ដោយគ្រួសារ និងស្វាមីបច្ចុប្បន្នប៉ុណ្ណោះ។ នាងក៏មិនយល់ថា ហេតុអ្វីអ្នកជំនួញរូបនេះបែរជានិយាយកុហកគេឯងទៅវិញ។ ជាពិសេសលោកក៏កំពុងតែកេញចំណេញលើមនុស្សដែលស្លាប់ទៅហើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង F4 កូរ៉េ មានជីវិតមិនខុសពី សាន់ឆាយ ឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


